Home ប្លែកៗ កំពូលអ្នកជិតខាង​ សូម្បីតែទឹកប្រេីក៏លួចដែរ​ (មានវីដេអូ)

កំពូលអ្នកជិតខាង​ សូម្បីតែទឹកប្រេីក៏លួចដែរ​ (មានវីដេអូ)

97
0

វីដេអូ​មួយ​ដែល​កំពុង​រីក​រាលដាល​នៅលើ​អ៊ីនធឺណិត បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់ បានធ្វើ​សកម្មភាព​លួច​ទឹក​អ្នកជិតខាង ដែល​ឃើញ​ហើយ​ពិតជា​ហួសចិត្ត​ខ្លាំង​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ស្រុក Bang Bua Thong ខេត្ត Nonthaburi ប្រទេស​ថៃ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក “Red Skull Forever” ដែល​បាន​បង្ហោះ​វីដេអូ​នេះ​ពី​កាមេរ៉ា​សុវត្ថិភាព ដោយ​សរសេរ​ប្រាប់​ឲ្យ​ដឹងថា អ្នកគ្រូ​ម្នាក់​ឈ្មោះ Natchaya ខណៈ​មិន​នៅផ្ទះ ដោយ​ជាប់រវល់​បំពេញការងារ​នៅ​សាលារៀន ឆ្លៀតឱកាស​នោះ ប្តី​ប្រពន្ធ​២​នាក់​ដែលជា​អ្នករស់នៅ​ផ្ទះ​ជិតខាង ស្រាប់តែ​នាំគ្នា​ធ្វើ​សកម្មភាព​អូស​ទុយោ​ទឹក​ប្រហែល ១០ ម៉ែត្រ ចេញពី​ក្នុងផ្ទះ​របស់​អ្នកគ្រូ ដើម្បី​លួច​ទឹក​ស្តែងៗ​តែម្តង​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​ទទួលបាន​ដំណឹង​នេះ លោក​មេភូមិ​ឈ្មោះ Apidech Klaison ក៏បាន​ចុះទៅពិនិត្យ​អ្នកគ្រូ Natchaya ដែល​ប្រាប់ថា វិក្កយបត្រ​ទឹក​របស់​នាង​ឡើង​ខ្ពស់ជាង​ធម្មតា​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយ​បង់​ជាង ២០០ បាត ច្រើនជាង​ខែ​មុនៗ​។ ដើម្បី​ចង់ដឹង​ការពិត អ្នកគ្រូ​ក៏បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព និង​រកឃើញ​ប្តី​ប្រពន្ធ​រស់នៅ​ផ្ទះ​ជាប់​គ្នា បាន​ភ្ជាប់​ទុយោ​ទឹក​ពី​ទ្រព្យសម្បត្តិ​របស់​នាង​ចូលទៅក្នុង​ផ្ទះ​របស់​ពួកគេ​។ ក្រោយ​ឃើញជាក់ស្តែង​បែបនេះ លោក​មេភូមិ​ក៏បាន​ប្រាប់​អ្នកគ្រូ Natchaya ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលីស ដោយ​ប្តឹង​ប្តី​ប្រពន្ធ​នេះ​ពីបទ​លួច​។

​នៅ​ចំពោះមុខ​ប៉ូលិស បុរស​ជា​ប្តី​ឈ្មោះ Mongkol អាយុ ៤០ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Sukanya អាយុ ៣៩ ឆ្នាំ បាន​សារភាពថា ពួកគេ​ពិតជា​បាន​លួច​ទឹក​ពិតប្រាកដ​មែន​។ ពួកគេ​លើក​ហេតុផល​ថា គ្រួសារ​មានកូន ៤ នាក់ សព្វថ្ងៃនេះ​ពុំមាន​លុយ​បង់ថ្លៃ​វិក្កយបត្រ​ទឹក​ដែល​បណ្តាល​ឲ្យ​ទឹក​របស់​ពួកគេ​ត្រូវបាន​កាត់ផ្តាច់​។ ប្តី​ប្រពន្ធ​នេះ​ក៏បាន​អះអាងថា ពួកគេ​បាន​លួច​ទឹក​អ្នកគ្រូ Natchaya ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​។ បុរស​ជា​ប្តី​រូបនេះ​បាន​និយាយថា គាត់​កំពុងមាន​ជំងឺ​បេះដូង ហឺត និង​ជំងឺឆ្កួតជ្រូក​។ គាត់​កំពុង​រង់ចាំ​ម្តាយ​របស់គាត់​ផ្ញើ​ប្រាក់​ខ្លះ ព្រោះ​គាត់​មិនអាច​ធ្វើការ​បានទេ​៕ ដោយ​៖ លឹម ហុង​

https://youtube.com/watch?v=Cr-0yz6e9Gk%E2%80%8B

ប្រភព៖​ CEN