Home ពត៌មាន ចិនខ្លាំង! ! វ៉ាក់សាំងកូវីដក្លែងក្លាយត្រូវបានដាក់លក់ពីបណ្តាញសង្គមរបស់ចិន

ចិនខ្លាំង! ! វ៉ាក់សាំងកូវីដក្លែងក្លាយត្រូវបានដាក់លក់ពីបណ្តាញសង្គមរបស់ចិន

37
0

អាជ្ញាធរចិនបានព្រមានប្រឆាំងនឹងការលក់ខុសច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat នៃផលិតផលដែលគេអះអាងថាជាវ៉ាក់សាំងដែលកំពុងឆ្លងកាត់ការសាកល្បងដំណាក់កាលទី ៣។

អ្នកលក់បានផ្សព្វផ្សាយផលិតផលដែលត្រូវបានអភិវឌ្ឍដោយសហគ្រាសរដ្ឋចិន Sinovac និង Sinopharm ក្នុងតម្លៃ៣០០ដុល្លារអាមេរិកសម្រាប់៣ដូសហើយបាននិយាយថា វ៉ាក់សាំងអាចត្រូវបាននាំចេញទៅបរទេសក្នុងរយៈពេល២សប្តាហ៍ទៀត។

ការផ្សាយពាណិជ្ជកម្មនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅលើ Weibo ដែលជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមួយផ្សេងទៀតហើយការ comment នានាជាមួយនឹង hashtag “SellingVaccinesOnWeChatIsIllegal” ត្រូវបានគេមើលជាង២០លានដង។

អ្នកលេងបណ្តាញសង្គមដែលមានរហស្សនាម Huangfusuanxiaotou បានសរសេរនៅលើ Weibo ថា “ការប្រើប្រាស់វ៉ាក់សាំងក្លែងក្លាយដើម្បីរកលុយគឺមិនខុសពីឃាតកម្មនោះទេ”។

អ្នកលេងម្នាក់ទៀតបានសរសេរថា “អ្នកលក់ដ៏កាចសាហាវបែបនេះគួរតែត្រូវបានចោទប្រកាន់ ធ្វើឲ្យអាម៉ាស់មុខនិងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត”។

ទាំងក្រុមហ៊ុន Sinovac និង Sinopharm បានព្រមានដល់សាធារណជនប្រឆាំងនឹងការឆបោកនេះបើទោះបីជាពួកគេមិនបានបញ្ជាក់ថាតើផលិតផលដែលលក់នៅលើ WeChat មានភាពត្រឹមត្រូវដែរឬអត់ក៏ដោយ។

គេមិនច្បាស់ទេថាតើមានផលិតផលប៉ុន្មានហើយដែលត្រូវបានលក់ហើយការផ្សាយពាណិជ្ជកម្មត្រូវបានដកចេញពីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិននេះដែរឬក៏អត់ចាប់តាំងពីពេលនោះមក៕

ប្រភព៖​ កម្ពុជាថ្មី