Home ពត៌មាន តាចាស់អាយុ​ ៦០ឆ្នាំ​ លោងលោមនាងក្រមុំអាយុ​ ២៤ឆ្នាំរំលោភក្នុងគុម្ពព្រៃបានសម្រេច​ ៣ដង​ ទេីបបែកធ្លាយ

តាចាស់អាយុ​ ៦០ឆ្នាំ​ លោងលោមនាងក្រមុំអាយុ​ ២៤ឆ្នាំរំលោភក្នុងគុម្ពព្រៃបានសម្រេច​ ៣ដង​ ទេីបបែកធ្លាយ

106
0

ខេត្តបាត់ដំបង៖​ បុរសចំណាស់ម្នាក់នៅមានអារម្មណ៍ផ្លូវភេទខ្លាំង បានលួងលោមនាងក្រមុំម្នាក់នៅផ្ទះក្បែរគ្នាយកទៅរំលោភនៅគុម្ពព្រៃ បានសម្រេចបីដង ចុងក្រោយបានបែកធ្លាយដឹងដល់ម្ដាយនាង ក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
ជនសង្ស័យឈ្មោះ ហេង អាយុ៦០ឆ្នាំ រស់នៅឃុំបួរ ស្រុកភ្នំព្រឹក ។ នាងក្រមុំរងគ្រោះ ឈ្មោះ ស ស ឡ អាយុ២៤ឆ្នាំ នៅផ្ទះក្បែរគ្នា។

សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ត្រីវ័យ៤១ឆ្នាំម្នាក់ ត្រូវជាម្ដាយនាងក្រមុំរងគ្រោះ រស់នៅឃុំបួរ បានចូលខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដោយបានចោទប្រកាន់ទៅលើឈ្មោះ ហេង អាយុ៦០ឆ្នាំ រស់នៅជិតខាងគ្នា ថាបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ស ស ឡ រហូតបានសម្រេចចំនួន៣ លើក នៅព្រៃខាងក្រោយផ្ទះរបស់ខ្លួន។

ចំណែកនាងក្រមុំរងគ្រោះ ឈ្មោះ ស ស ឡ បញ្ជាក់ឲ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ វេលាម៉ោងប្រហែល១២ ថ្ងៃត្រង់ ពេលដែលនាងនៅផ្ទះជាមួយប្អូន ស្រាប់តែតាហេង បានដើរមកបបួលនាងទៅក្រោយផ្ទះ ដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះប៉ុណ្ណោះ ថា មានការបន្តិច ។ ពេលនាំនាងដើរទៅដល់ព្រៃខាងក្រោយផ្ទះ តាហេង ក៏បានចាប់នាងថើបខ្លួន និងលូករាវពេញដើមទ្រូង បន្ទាប់មកក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើរូបនាងនៅលើដីផ្ទាល់ រហូតបានសម្រេច ។

នារីរងគ្រោះបន្តថា នៅលើកទី ២ គឺនៅក្នុងអំឡុង ខែកក្កដា ពេលថ្ងៃត្រង់ដដែល តាហេង បានហៅខ្លួនទៅក្រោយផ្ទះម្តងទៀត(នៅកន្លែងចាស់) ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវ:លើរូបនាងនៅលើដីផ្ទាល់ បានសម្រេចម្ដងទៀត ។

នៅលើកទី ៣ គឺនៅថ្ងៃទី១៥ ខែសីហា ថ្មីៗនេះ នៅវេលាម៉ោងប្រហែល៥ ល្ងាច តាហេង បានបបួលនាងទៅកន្លែងដដែល ចាប់រំលោភនាងនៅលើដីផ្ទាល់ បានសម្រេចជាលើកទី៣ម្តងទៀត ហើយរាល់ការចាប់រំលោភម្តងៗ តាហេង តែងយកកន្សែងមកក្រាល កុំឲ្យនាងឈឺខ្នង ព្រោះនៅលើដីផ្ទាល់ ។

ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះប្រាកដមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖​ KBN News