Home ពត៌មាន សមរភូមិកោះតាង! ! ជាពេលដែលទាហានអាមេរិក​ ប៉ះទង្គិចជាមួយទ័ពខ្មែរក្រហម​ ចុងក្រោយបង្អស់

សមរភូមិកោះតាង! ! ជាពេលដែលទាហានអាមេរិក​ ប៉ះទង្គិចជាមួយទ័ពខ្មែរក្រហម​ ចុងក្រោយបង្អស់

55
0

សមរភូមិកោះតាង (The Battle of Koh Tang) គឺជាពេលតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែល ទាហានអាមេរិកាំង ប៉ះប្រយុទ្ធគ្នាជាមួយទាហានខ្មែរក្រហម ហើយសមរភូមិនេះក៏ជាសមរភូមិចុងក្រោយបង្អស់នៃសង្រ្គាមវៀតណាមផងដែរ។

សមរភូមិនេះជាផ្នែកមួយនៃ ឧបទ្ទវហេតុម៉ាយាហ្គូស (Mayaguez Incident) ដោយសារតែនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៥ ប្រមានជិតមួយខែបន្ទាប់ពីក្រុងភ្នំពេញដួលរលំ ទាហានជើងទឹកខ្មែរក្រហម បានឡោមព័ទ្ធ និង ចាប់នាវាដឹកទំនិញអាមេរិកាំង ម៉ាយាហ្គូស (USS Mayaguez) ដែលបានបើកកាត់ដែនទឹកខ្មែរ ជិតកោះតាង។ 

តាមរយៈទូតចិន អាមេរិកាំងបានអំពាវនាវអោយខ្មែរក្រហមដោះលែងនាវានោះ ប៉ុន្តែមិនទទួលបានការឆ្លើយតប ដូច្នេះហើយទើបនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ កងទ័ពសហរដ្ឋអាមេរិក បានចាប់ផ្ដើម ប្រតិបត្តិការជួយសង្រ្គោះ ដោយបញ្ចូនទាហានម៉ារីនចំនួន ២២០នាក់ ទៅកោះតាងដើម្បីរំដោះនាវានោះ ពួកគេបានពើបប្រយុទ្ធជាមួយទាហានខ្មែរក្រហមនៅលើកោះតាង។ 

ចំនួនប្រមាណ១០០នាក់ ស្របពេលដែលនាវាម៉ាយាហ្គូស ត្រូវបានដោះលែងដោយសន្តិវិធីមុននោះបន្ថិច ក៏ប៉ុន្តែជាអកុសល ទាហានអាមេរិកាំងទាំងនោះ មិនបានទទួុលដំណឹងនោះទេ ហើយពួកគេ ក៏បានបន្តប្រយុទ្ធ ដែលចុងបញ្ចប់ទាហានអាមេរិកាំង ប្រមាន៤១នាក់បានបាត់បង់ជីវិត និង របួសជាង៥០នាក់ រីឯទាហានខ្មែរក្រហម បាត់បង់ជីវិតប្រមាន២៥នាក់ ចំណែកឯទ័ពអាកាសអាមេរិកាំង ក៏បានទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពជើងទឹករាម ហើយបានបំផ្លាញ យន្តហោះអស់ជាច្រើនគ្រឿងផងដែរ។ ឈ្មោះទាហានអាមេរិកាំងដែលបាត់បង់ជីវិតក្នុងសមរភូមិកោះតាង ត្រូវបានគេចារចុងក្រោយបង្អស់នៅកន្លែងចងចាំនៃសង្គ្រាមវៀតណាម៕

ប្រភព៖ មោទនភាពកងទ័ពខ្មែរ