Home ពត៌មាន Update៖​ ចាប់បានឃាតកររំលោភសម្លាប់​ ទម្លាក់ក្នុងប្រឡាយហេីយ

Update៖​ ចាប់បានឃាតកររំលោភសម្លាប់​ ទម្លាក់ក្នុងប្រឡាយហេីយ

130
0

ព្រៃវែង៖ ជនសង្ស័យ ជាឃាតករ វាយសម្លាប់នារី ម្នាក់សង្ស័យ ការណីរំលោភសម្លាប់ត្រូវបាន កំលាំង នៃ ស្នងការរង នគរបាលខេត្តព្រៃវែង  សហការជាមួយ  រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបានកាលពី ថ្អៃទី២២ សីហា ចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំ ខណ្ទដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មាន ឈ្មោះ អ៉ីម រត្ន័ (ហៅឆ្អឹង) ភេទប្រុស អាយុ 20 ឆ្នាំភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ។ ឃាត់ខ្លួននោះធ្វើឡើងដោយ  មានការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ   ស្នងការនគរបាលខេត្ត  និងដឹកនាំ ផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី និង លោក វរសេនីយ៍ឯក នៅ ហាច ស្នងការរង នគរបាលខេត្តព្រៃវែង ស្រាជ្រាវ រហូតឈានដល់ការ បង្រ្កាប ករណី ឃាតកម្ម លើស្រ្តីម្នាក់ នៅចំណុចប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ កាលពីថ្ងៃទី១៩.៨.២០២០ វេលាម៉ោង១៩និង៣០នាទី ។ដោយមានកម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។ ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

១-94-1
1-92

ប្រភព៖​ People Asia