Home ពត៌មាន ឈ្មោះ​សុទ្ធតែបណ្ឌិត! ! ប៉ុន្តែចរិតមិនបាន​ វាយម្តាយស្ទេីររាល់ថ្ងៃ

ឈ្មោះ​សុទ្ធតែបណ្ឌិត! ! ប៉ុន្តែចរិតមិនបាន​ វាយម្តាយស្ទេីររាល់ថ្ងៃ

123
0

ខេត្តឧត្ដរមានជ័យ៖ បុរសជាកូនប្រេតកូននរកម្នាក់ ឈ្មោះសុទ្ធតែ បណ្ឌិត គិតតែវាយម្ដាយបង្កើតខ្លួនឯងឲ្យរងរបួសញឹកញាប់ពេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង។

កូនប្រេតកូននរកនេះ ឈ្មោះ បេសង្ហ បណ្ឌិត ហៅ កុយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ចំណែកស្រីរងគ្រោះជាម្តាយឈ្មោះ លឹម សុខអេង អាយុ៦៦ឆ្នាំ រស់នៅជាមួយគ្នា។

កូនប្រេតកូននរកនេះ ជាមុខសញ្ញាប្រើហិង្សាក្នុងគ្រួសារជាញឹកញាប់មកហើយ ។លុះផឹកស្រាស្រវឹងធ្វើសកម្មភាពយកកាំបិតខ្វែវ កាប់មុងកន្ទេល និងបានយកឆ្នាំង គប់ទៅលើម្តាយខ្លួនឯងបណ្ដាលឲ្យត្រូវចំកំភួនដៃខាងស្ដាំហើមជាំ។

ក្រោយពេលកើតហេតុ ជនសង្ស័យជាកូនប្រេតកូននរកនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅនៅប៉ុស្តិ៍នគរបាលអូរស្មាច់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖​ KBN News