មិនដឹងមានរឿងអ្វី? ខាត់​ សុឃីម​ ប្រកាសបិទសំអាងការរបស់ខ្លួន

0
31

ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់តារាចម្រៀងជើងចាស់ អ្នកនាង​ ខាត់ សុ​ឃីម ក៏​ធ្លាប់​បញ្ចេញយោបល់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បុណ្យ​ ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការពេញចិត្ត ហើយក៏មានបុគ្គលមួយចំនួន មានការមិនពេញចិត្ត ព្រោះថាការបញ្ចេញមតិរបស់អ្នកនាង បានប៉ះពាល់ដល់អ្នកលេងអនឡាញមួយចំនួនតូចផងដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះវីដេអូដោយសារសម្រេចចិត្ត​បិទ​សម្អាងការ​របស់ខ្លួន​ហើយ ហើយ​ក៏បាន​បង្ហោះ​សារ និង​ឡាយ​វីដេអូ​ប្រកាស​លក់​ផ្នួង​ទាំងអស់នេះ ក្នុង​តម្លៃ​មួយ​សមរម្យ។ ការសម្រេច​បិទ​នេះ អ្នកនាង​ខាត់ សី​ឃីម បាន​លើក​ឡើង​ថា ដោយសារតែ​ខ្លួន​ត្រូវ​បើកមុខ​របរ​ថ្មី​ផ្សេង​ទៀត ហើយ​អាជីវកម្ម​របស់​ខ្លួន​លក្ខណៈ​គ្រួសារ ធ្វើ​ម្នាក់ឯង​មិនទាន់​ទេ​។ ចំពោះ​មតិ​ខ្លះ​លើក​ឡើង​ថា អ្នកនាង​ឈប់​ច្រៀង​នោះ ​អ្នកនាង​ខាត់ សុ​ឃីម អះអាង​ថា ខ្លួន​មិនបាន​ឈប់​ច្រៀង​នោះ​ទេ តែ​គ្រាន់តែ​បិទ​សម្អាងការ​ប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់បាននិយាយថា ការប្រកាស​លក់​វិញ  “​ផ្នួង​លក់ បងប្អូន តម្លៃ​ធូរ​ថ្លៃ 29900$ ចរចា បងប្អូន​អាច​ទាក់ទង​មក​យើងខ្ញុំ​បាន គ្រាន់តែ ថង់​រង់ 6 ឈុត​ និង គ្រឿន​ជាច្រើន​ទៀត TEL: 077 600038. 081 985 776”។នៅ​ក្នុង​វីដេអូ​ឡាយ​នោះ​វិញ អ្នកនាង​ខាត់ សុ​ឃីម បាន​ធ្វើការ​រៀបរាប់​យ៉ាង​លម្អិត ថា​នៅ​ក្នុង​ផ្នួង ​ដែល​ខ្លួន​លក់​នោះ មាន​អ្វី​ខ្លះៗ ហើយ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​នៅ​ខាងក្រោម​បំផុត​នៃ​រូបភាព​ទាំង​អស់​គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FBrandnameHD%2Fvideos%2F228571661815125%2F&show_text=0&width=267

ប្រភព៖​ Khmernews