Home ពត៌មាន ព័ត៌មានក្នុងស្រុក ភិក្ខុសង្ឃ ឡុង ចន្ថាអាចបន្តភេទជាអ្នកបួសខណៈសម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្សដួលក្នុងបន្ទប់ទឹកមិនទាន់ធូរស្រាល

ភិក្ខុសង្ឃ ឡុង ចន្ថាអាចបន្តភេទជាអ្នកបួសខណៈសម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្សដួលក្នុងបន្ទប់ទឹកមិនទាន់ធូរស្រាល

110
0

យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង០៩ និង៤០នាទីយប់ សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានដួលនៅក្នុងបន្ទប់ទឹកដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឲ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកកនៅក្នុងព្រះកេស។

ហើយស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរឡើង ទើបគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមការអនុញ្ញាតិពី ឯកឧត្តតអគ្គលេខាធិការបក្ស ដើម្បីទទួលការព្យាបាលយ៉ាងលឿនបំផុតតាមកាលដែលអាចធ្វើទៅបាន ដោយគោរពទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល នៃប្រទេសវៀតណាម ដែលតម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩នេះ។ ការយាងទៅសម្រាកព្យាបាលព្រះរោគនេះ នៅមន្ទីរពេទ្យថងញ៉ិត ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តទៅ និងមិនទាន់កំណត់ថ្ងៃត្រលប់មកប្រទេសកម្ពុជាវិញទេ ដោយអមដំណើរជាមួយសម្តេចមហាសង្ឃរាជចំនួន៧អង្គ/នាក់៕

ប្រភព៖ខ្មែរណូត