Home ពត៌មាន ព័ត៌មានក្រៅស្រុក កាន់តែខ្លាំងក្លា!បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ រាលដាលដល់ក្រៅប្រទេស

កាន់តែខ្លាំងក្លា!បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ រាលដាលដល់ក្រៅប្រទេស

18
0

បរទេស៖ បាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ កំពុងរីកដុះដាលនៅក្រៅប្រទេស ដើម្បីគាំទ្របាតុកម្មប្រឆាំងរដ្ឋាភិបាល នៅប្រទេសថៃ។ ក្រុម THAIS RISE UP នៅប្រទេសស្កុតលែន បានប្រាប់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រថា ពួកគេនឹងធ្វើបាតុកម្មផ្ទាល់ របស់ពួកគេនៅថ្ងៃទី ២៩ ខែសីហា នៅទីលាន St Andrew រដ្ឋធានី Edinburgh របស់ស្តុកលែន ដើម្បីអំពាវនាវឱ្យរំលាយសភា និងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ ដែលតំណាងដោយប្រជាជន មកពីគ្រប់មជ្ឈដ្ឋាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការផុសផុលនេះ បានកើតឡើង បន្ទាប់ពីក្រុមនេះ បានធ្វើការតវ៉ាជាក់ស្តែង តាមរយៈហ្វេសប៊ុក ដែលអ្នកចូលរួមបានបង្ហោះរូបថតបដា ប្រឆាំងនឹងអ្នកកាន់អំណាចបច្ចុប្បន្ន ដើម្បីគាំទ្រមហាបាតុកម្ម នៅវិមានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៦ ខែសីហា។

ក្រុមមួយទៀតដែលហៅខ្លួនឯងថា បណ្តាញនិស្សិតថៃ នៅចក្រភពអង់គ្លេស ដើម្បីលទ្ធិប្រជាធិបតេយ្យ បាននិយាយនៅលើ ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ប្រជាជនថៃប្រហែល ៥០ នាក់បានប្រមូលផ្តុំគ្នានៅទីលាន Russell Square ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៦ ខែសីហា ដើម្បីគាំទ្រការតវ៉ានេះ។

ជាមួយគ្នានេះដែរ សម្ព័ន្ធភាពតៃវ៉ាន់ ដើម្បីលទ្ធិប្រជាធិបតេយ្យថៃ (TATD) បាននិយាយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានធ្វើបាតុកម្មផ្ទាល់ខ្លួន ដើម្បីគាំទ្រនៅស្ថានីយ៍ Taipei Main កាលពីល្ងាចម្សិលមិញ។ ក្រុមនេះបានប្រាប់ សារព័ត៌មានកោះតៃវ៉ាន់ថា មនុស្ស ១៥០-២០០ នាក់ បានចូលរួមព្រឹត្តិការណ៍នេះ៕ 

ប្រភព៖ដើមអម្ពិល