Home ពត៌មាន ករណីនារីក្រមុំស្លាប់អណ្តែកទឹកនៅព្រៃវែង​ គឺជាករណីរំលោភបូក​ ៣នាក់មិនសម្រេច​ ទេីបសម្លាប់

ករណីនារីក្រមុំស្លាប់អណ្តែកទឹកនៅព្រៃវែង​ គឺជាករណីរំលោភបូក​ ៣នាក់មិនសម្រេច​ ទេីបសម្លាប់

267
0

ខេត្តព្រៃវែង ៖ ករណីនាងក្រមុំស្លាប់បណ្ដែតទឹកនៅស្រុកបាភ្នំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនក្រុមឃាតករបានហើយ តាមពិតជាករណីរំលោភបូកមានគ្នា៣នាក់ មិនបានសម្រេច ទើបក្រុមជនសង្ស័យវាយសម្លាប់នាងចោល ដើម្បីបំបិទមាត់។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ករណីឃាតកម្មលើនារី រងគ្រោះឈ្មោះ ឌឹម ផង់ អាយុ២៦ឆ្នាំ ជាមនុស្សសតិមិនគ្រប់ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជយ ស្រុកបាភ្នំ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ គឺជាករណីរំលោភបូករួចសម្លាប់ ដោយជនសង្ស័យមានគ្នា៣នាក់ ត្រូវសមត្ថកិច្ចចាប់បានទាំងអស់។

ជនសង្ស័យ ទី១-ឈ្មោះ ហ៊ន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាយតានី ឃុំរក្សជ័យ ស្រុកបាភ្នំ ។ ទី២-ឈ្មោះ អ៊ឹម រ័ត្ន ហៅអាឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ និង៣-ឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ។

ស្នងការរងខេត្តព្រៃវែង បន្តថា យោងតាមការរៀបរាប់របស់ស្រ្តីឈ្មោះ អ៊ឹម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាម្ដាយនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី ជនសង្ស័យឈ្មោះ អ៊ឹម រ័ត្ន ហៅអាឆ្អឹង និងបក្ខពួកពីរនាក់ទៀត បានបើកម៉ូតូមកឌុបកូនស្រីគាត់ (នារីរងគ្រោះ) ឆ្ពោះទៅទិសខាងកើតយ៉ាងប្រញាប់ប្រញាល់ ពេលនោះ គាត់តាមរកកូនស្រីដែរ តែមិនឃើញសោះ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានអ្នកទើបប្រទះឃើញសពអណ្ដែតទឹក នៅចំណុចប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ធ្វើឲ្យគាត់រន្ធត់ចិត្តអាណិតជីវិតកូនស្រីជាពន់ពេក។

ស្នងការរងខេត្តព្រៃវែង បញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន និងស្តាប់ការរៀបរាប់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញា បានឈានដល់ចាប់ខ្លួនជនដៃដល់ជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យឈ្មោះ អ៊ឹម រ័ត្ន ហៅអាឆ្អឹង ឃាត់ខ្លួនបាននៅបេនឡានក្បែរវត្តភ្នំ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ ក្នុងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ចំណែក ជនសង្ស័យឈ្មោះ ហ៊ន ឡុង និងឈ្មោះហុង បញ្ញា ឃាត់ខ្លួននៅស្រុកបាភ្នំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានវាយជ្រមុជទឹកនារីរងគ្រោះស្លាប់មែន ដើម្បីបំបិទមាត់ ព្រោះលួងនាងរួមភេទមិនបាន។ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖​ KBN News