កងទ័ពជើងទឹកថៃបានបញ្ជាទិញនាវាមុជទឹក២គ្រឿងពីមហាយក្សចិនក្នុងតម្លៃជាង៧០០លានដុល្លារអាមេរិក ធ្វើឲ្យចំនួននាវាមុជទឹកប្រទេសក្បែរខាងកម្ពុជាមួយនេះកើនដល់៥គ្រឿង។
ការបញ្ជាទិញដ៏ចម្រូងចម្រាស់ត្រូវបានចោទដាក់គ្នារវាងរដ្ឋាភិបាលដឹកនាំដោយពួកយោធា និងក្រុមគណបក្សប្រឆាំងថាបានកិបកេនលុយ និងគ្មានតម្លាភាព យ៉ាងណារដ្ឋបាលលោកប្រាយុទ្ធ ចាន់អូចាអះអាងថាខ្លួនផ្ដោតលើការពង្រឹងសមត្ថភាពការពារជាតិ ជាជាងឈឺក្បាលនឹងក្រុមអ្នករិះគន់។
គួរបញ្ជាក់ថានៅអាស៊ានវៀតណាមមាននាវាមុជទឹក៦គ្រឿង, ឥណ្ឌូនេស៊ីមាន៥គ្រឿង, ម៉ាឡេស៊ីមាន២គ្រឿង,សិង្ហបុរីមាន៤គ្រឿង, មីយ៉ាន់ម៉ាមាន១គ្រឿង ខណៈប្រទេសកម្ពុជា, ឡាវ, ព្រុយណេ និងហ្វីលីពីន មិនទាន់មាននៅឡើយទេ៕
ប្រភព៖ Sabay