Home ពត៌មាន ចុម! ! ចិនផឹកស្រវឹង​ ដេីរស្រាតពេញផ្លូវ​ ហេីយថែមទាំងហក់ធាក់សមត្ថកិច្ចទៀត

ចុម! ! ចិនផឹកស្រវឹង​ ដេីរស្រាតពេញផ្លូវ​ ហេីយថែមទាំងហក់ធាក់សមត្ថកិច្ចទៀត

199
0

ភ្នំពេញ៖ នាវេលាម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ល្បាតនៅតាមភូមិសាស្ត្រ បានប្រទះឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាដេកស្រាតននលគោក ខណៈនោះសមត្ថកិច្ចក៏បានចូលសួរនាំតែបុរសជនជាតិចិនស្រវឹងស្រាខាងលើនោះបានក្រោកឡើងដេញវាយទៅលើសមត្ថកិច្ចនិងប្រើជើងរន្ទះធ្វើឲ្យសមត្ថកិច្ចទប់ទល់មិនបានរត់ចេកជើងគ្នា រួចហៅកម្លាំងមកថែមឲ្យចុះមកជួយគ្នាបង្កឲ្យមានភ្ញាក់ផ្អើលនៅនៅចំណុចចុងស្ពានអាកាសផ្សារដីហុយខាងលិចប្រមាណជា ៣០ ម៉ែត្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីស្ទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនជាតិចិនម្នាក់ស្រវឹងស្រាជោកដេកស្រាត ននោល គោកខណះ ខណៈនោះសមត្ថកិច្ចក៏បានធ្វើការសួរនាំស្រាប់តែជនជាតិចិនខាងលើបានក្រោកឡើងលោតមកវាយទៅលើសមត្ថកិច្ចជាច្រើនដៃហ្នឹងធ្លាក់ម៉ូតូសមត្ថកិច្ចនិងអ្នកសារព័ត៌មានដួលរាយពេញផ្លូវ។

សមត្ថកិច្ចបានបន្តទៀតថាដោយឃើញបែបនេះសមត្ថកិច្ចបានទាក់ទងហៅកម្លាំងឲ្យចុះមកជួយអន្តរាគមន៍គ្នា និងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន រួចបានយកខោមកឲ្យស្លៀក បន្ទាប់មកក៍មានមិត្តភក្តិបុរសជនជាតិចិនខាងលើបានចុះមក និងនាំគ្នាទិញទឹកសុទ្ធ ជាច្រើនកេះ ដើម្បីយកមកស្រោចទៅលើ ដើម្បីឱ្យស្វាង បន្ទាប់មកមិត្តភក្កិបាននាំរ
យកទៅកន្លែងស្នាក់នៅវិញ៕

ប្រភព៖​ KBN News