Home ពត៌មាន កប់! ! សមត្ថកិច្ចចុះបង្ក្រាប់ទីតាំង​ KTV ឃាត់បានសុទ្ធតែនារីស្អាតៗស្លៀកពាក់សិស្សសាលាជប៉ុន

កប់! ! សមត្ថកិច្ចចុះបង្ក្រាប់ទីតាំង​ KTV ឃាត់បានសុទ្ធតែនារីស្អាតៗស្លៀកពាក់សិស្សសាលាជប៉ុន

232
0

ភ្នំពេញ៖ ម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកចុះបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោX ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួន ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦ កែងនឹងផ្លូវលេខ២១៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើនេះផងដែរ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ។ 

មុនឈានដល់ការចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ X គេដឹងថា អាជ្ញាធរមូលដ្ឋាន បានចុះណែនាំច្រើនដងរួចមកហើយដែរ ដោយក្នុងនោះក៏បានធ្វើកិច្ចសន្យាឲ្យកែប្រែពីខារ៉ាអូខេទៅជាភោជនីយដ្ឋាន ទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ។ តែសកម្មភាពរបស់ហាងខាងលើ នៅតែបន្តបើកជាធម្មតាជាលក្ខណៈក្លិបនិងខារ៉ាអូខេ ដូច្នេះហើយទើបកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីបានចុះប្រតិបត្តិការបង្ក្រាបតែម្ដង ។ ដោយការបង្រ្កាបនេះសមត្ថកិច្ច បានរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រីចំនួន៩៣នាក់ ដោយក្នុងនោះមានស្រី៤០នាក់ទៀតផង ។

ក្រោយប្រតិបត្តិការបានបញ្ចប់ ទាំងមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ 

ប្រភព៖​ KBN News