Home ពត៌មាន ជិះតាក់សុីនាំកូនទៅពេទ្យ​ ដល់ពាក់កណ្តាលផ្លូវកូនស្លាប់​ តាក់សុីក៏ទំលាក់ចោលទៀត

ជិះតាក់សុីនាំកូនទៅពេទ្យ​ ដល់ពាក់កណ្តាលផ្លូវកូនស្លាប់​ តាក់សុីក៏ទំលាក់ចោលទៀត

211
0

ភ្នំពេញ: ដោយសារជីវភាពក្រីក្រលំបាកលំបិន ពេលកូនឈឺល្មមៗមិនមានលទ្ធភាពយកមកព្យាបាលនៅមន្ទីរពេទ្យ ទុករហូតធ្ងន់ធ្ងរទើបដាច់ចិត្តជួលតាក់ស៊ីគេដឹកកូនមកព្យាបាលនៅភ្នំពេញតែ មិនទាន់ដល់មន្ទីរពេទ្យផងក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយរថយន្ដតាក់ស៊ី បានទំលាក់ទុកចោលរួចបើកឡានចេញទៅបាត់។

ករណីនេះនង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុនិងបានសួរនាំផ្សព្វផ្សាយទើបដឹងពីដំណើររឿងហើយដឹងដល់តំណាងអភិបាលខេត្តទួលគោកចុះមកជួយសម្រួលការលំបាកនិងផ្ដល់ថវិកាមួយចំនួនដើម្បីបាមដឹកសពទៅស្រុកកំណើតវិញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ២៩ឆ្នាំម្នាក់បានដាច់ខ្យល់ស្លាប់នៅលើរថយន្តតាក់ស៊ី ខណ:ដែលជិះចេញពីខេត្តព្រៃវែងជាមួយក្រុមគ្រួសារ ធ្វើដំណើរមកព្យាបាលជំងឺនៅភ្នំពេញ ប៉ុន្ដែជាអកុសលបានស្លាប់នៅតាមផ្លូវតែម្ដង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ និង ០៥នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខនិងវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ហួត សុត ភេទប្រុស អាយុ ២៩ មុខរបរកសិករ ស្នាក់នៅភូមិឥដ្ឋ ឃុំបន្ទាយស្រុក ស្រុកពាមជ ខេត្តព្រៃវែង។

តាមប្រភពពីឪពុក ម្ដាយ សព បានឲ្យដឹងថា កូនប្រុសគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយពោះរបស់គាត់ហើមធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃអត់ស្រាកស្រានសោះ គ្មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺសម្រាកព្យាបាលនៅផ្ទះ រកគ្រូខ្មែរ និងគ្រូពេទ្យនៅស្រុកព្យាបាល តាមលទ្ធភាព។ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ទើបពួកគាត់ជាឪពុកម្ដាយ បានសម្រេចចិត្តបញ្ជូនកូនប្រុស ទៅព្យាបាលនៅភ្នំពេញ តាមរថយន្តតាក់ស៊ី បំណងទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលពេល ធ្វើដំណើរមកដល់សង្កាតបឹងកក់២ កូនប្រុសរបស់គាត់ បានដាច់ខ្យល់ស្លាប់តែម្ដង ទើបម្ចាស់រថយន្តតាក់ស៊ី បានទម្លាក់សពចុះពីលើរថយន្ត ហើយបើកចេញទៅបាត់ស្រមោល។

ពេលនោះគាត់ជាឪពុកម្ដាយ ដោយសារគ្មានលុយជួលរថយន្តដឹកសពត្រទ្បប់ទៅស្រុកវិញ ក៏បានបីសពកូន ដើររកវត្តនៅជិតនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ និងឧបត្ថម្ភប្រាក់តិចតួចដល់ពួកគាត់ ជាចុងក្រោយក៏មានតំណាងលោកអភិបាលខណ្ឌទួលគោក បានមកជួយសម្របសម្រួលបន្ថែម គឺជួលរថយន្តដឹកសព និងឧបត្ថម្ភថវិកាខ្លះ ដើម្បីដឹកសពយកទៅស្រុកកំណើតនឹងបានយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo6210464921687271986
photo6210464921687271985

ប្រភព៖​ People Asia