Home ពត៌មាន អស់និយាយ! ! កូនប្រុសញៀនថ្នាំ​ យកភ្លេីងដុតផ្ទះខ្លួនឯងចោល

អស់និយាយ! ! កូនប្រុសញៀនថ្នាំ​ យកភ្លេីងដុតផ្ទះខ្លួនឯងចោល

43
0

បាត់ដំបង ៖ លំនៅឋាន​មួយ​ខ្នង ដែល​សង់​ឡើង​អំពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​អណ្តាត​ភ្លើង​ឆាបឆេះ​ក្លាយ​ជា​ផេះផង់​ទាំងស្រុង ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដែល​បញ្ហា​នេះ​ គឺ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា គឺ​បង្កឡើង​ដោយ​កូនប្រុស​របស់​ម្ចាស់ផ្ទះ​នោះ​ផ្ទាល់​តែ​ម្តង ដោយសារតែ​ការ​បែក​ថ្នាំ​និង​គ្រប់គ្រង​សតិ​ខ្លួនឯង​មិនបាន។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​នេះ​ បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​យប់ កាល​ពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុម​ទី​០៨ ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​លំនៅឋាន​នេះ​ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ រស់ ចិន្តា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ បច្ចុប្បន្ន​មានធុរៈ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​មួយ​រយៈ។​

​របាយការណ៍​បាន​បន្ត​ថា ដោយ​យោង​ទៅ​លើ​ប្រភព​ពី​អ្នកភូមិ​មួយ​ចំនួន ​បាន​និយាយ​ថា ផ្ទះ​នេះ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ធា ចាន់​ទ្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ម្តាយ​របស់​ខ្លួនឯង ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​រាល់ថ្ងៃ ដែល​ផ្ទះ​នេះ​មាន​ទំហំ​៤ x ៧ ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បណ្តាល​ឆេះ​អស់ទាំង​ស្រុង បើ​ទោះ​បី​ជា​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យ៉ាងណាក៏ដោយ ក៏​នៅ​ពេល​ទៅដល់ អណ្តាត​ភ្លើង​បាន​បំផ្លាញ​ផ្ទះ​នេះ​ក្លាយ​ជា​ផេះ​អស់​ទៅ​ហើយ ​បច្ចុប្បន្ន​ជនសង្ស័យ បាន​គេច​ខ្លួន​បាត់ស្រមោល​បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​រួចមក៕

ប្រភព៖​ កម្ពុជាថ្មី