Home ពត៌មាន ចំនួនអ្នកស្លាប់ដោយសារកូវីដនៅវៀតណាម​បន្តកេីនឡេីងដល់ទៅ​ ២៨នាក់

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅវៀតណាម​បន្តកេីនឡេីងដល់ទៅ​ ២៨នាក់

26
0

អ្នកជំងឺ Covid-19 អាយុ ៣៦ ឆ្នាំមកពីខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាមបានទទួលមរណភាពដោយសារជំងឺនេះ កាលពីយប់ថ្ងៃអង្គារ ដោយបង្កើនអត្រាអ្នកស្លាប់នៅវៀតណាមរហូតដល់ ២៨ នាក់ ហើយ។

នាងបានស្លាប់ នៅឯមណ្ឌលសុខភាពស្រុកហ័វវ៉ាង ដោយសារជំងឺរលាកសួត ដោយសារជំងឺកូវីដ១៩ និងការខូចសរីរាង្គជាច្រើន។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គាត់មានជំងឺមួយចំនួនរួមមាន ការខ្សោយតំរង់នោមដំណាក់កាលចុងក្រោយជំងឺខ្សោយបេះដូង និងជំងឺលើសឈាម ជាដើម។

ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,០២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន ៥៩២នាក់ និងមានអ្នកស្លាប់កើនឡើងដល់ ២៨នាក់ គិតត្រឹមរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០នេះ៕

ប្រភព៖​ Sabay