Home ពត៌មាន ល្អយ៉ាងនេះ! ! ធនាគារថៃផ្តល់កម្ចី​ ដែលមានការប្រាក់​ ០%​ ដល់ប្រជាជនរងគ្រោះទឹកជំនន់

ល្អយ៉ាងនេះ! ! ធនាគារថៃផ្តល់កម្ចី​ ដែលមានការប្រាក់​ ០%​ ដល់ប្រជាជនរងគ្រោះទឹកជំនន់

44
0

បរទេស៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថានីយ៍ព័ត៌មានក្រសួងហិរញ្ញវត្ថុថៃ ​បានរាយការណ៍ឲ្យដឹងថា លោក Apirom Sukprasert នាយកធនាគារកសិកម្មនិងសហករណ៍ (BAC) បានបញ្ជាឱ្យនិយោជិកទៅជួបកសិករដែលកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ នឹងត្រៀមខ្លួនផ្តល់ប្រាក់កម្ចីដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះ រួមទាំងផ្តល់ថវិកាដល់គ្រួសារដែលមានសមាជិកស្លាប់ដោយសារគ្រោះធម្មជាតិនេះចំនួន២០ម៉ឺនបាត ក្នុងមួយគ្រួសារ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ធនាគារថៃ BAC សម្រេចបើកប្រាក់កម្ចី ដើម្បីជួយកសិករក្នុងទឹកជំនន់រហូតដល់៥០ ០០០បាត ពុំមានការប្រាក់ស្មើ០% សម្រាប់រយៈពេល៦ខែ តែខែទី៧ គិតការប្រាក់៦,៥% ក្នុង១ឆ្នាំ។ ហើយក៏មានប្រាក់កម្ចីចំនួន៥០០​០០០បាត ទៀតសម្រាប់ឧបករណ៍កសិកម្មសម្រាប់កសិករណាមានបំណងចង់ទិញនូវឧបករណ៍ទាំងអស់នេះ សម្រាប់យកមកធ្វើស្រែចម្ការឡើងវិញ។

គួរជម្រាបថា ប្រទេសថៃ ថ្វីត្បិតតែមានការធូរស្បើយពីសំណាក់វីរុសកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែប្រទេស១នេះ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីកុំឲ្យមានករណីថ្មីឡើង។ ទោះជាយ៉ាងណាក្ដី ឥឡូវនេះមានគ្រោះទឹកជំនន់កើតឡើងវិញនៅតំបន់ជាច្រើននៃប្រទេសថៃ បណ្តាលឱ្យប្រជាពលរដ្ឋរងគ្រោះម្តងហើយម្តងទៀត សេដ្ឋកិច្ចដែលមិនទាន់ងើបឡើងវិញនឹងត្រូវបញ្ឈប់ជាថ្មីផងដែរ ៕

ប្រភព៖​ KBN News