Home ពត៌មាន ព័ត៌មានក្រៅស្រុក ខ្លាំង!កូរ៉េខាងជើង ជួល Hackers លួចលុយអន្ដរជាតិ ដើម្បីផ្គត់ផ្គង់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

ខ្លាំង!កូរ៉េខាងជើង ជួល Hackers លួចលុយអន្ដរជាតិ ដើម្បីផ្គត់ផ្គង់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន

18
0

វ៉ាស៊ីនតោន៖ មន្ត្រីកូរ៉េខាងជើងតាមអ៊ិនធឺណិត បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ដែលមានបញ្ហាលុយកាក់ កំពុងតែជួលក្រុម hacker របស់ខ្លួន ដើម្បីលួចលុយ និងលួចពីបណ្តាញហិរញ្ញវត្ថុអន្តរជាតិ ដើម្បីផ្តល់មូលនិធិ ដល់កម្មវិធីអភិវឌ្ឍន៍អាវុធរបស់ខ្លួន។

នៅក្នុងអត្ថបទរួមវិភាគមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយទស្សនាវដ្តី កិច្ចការបរទេសសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Paul Nakasone មេបញ្ជាការនៃបញ្ជាការ Cyber សហរដ្ឋអាមេរិកបានលើកឡើងថា ទីក្រុងព្យុងយ៉ាង កំពុងប្រើការលួចស្តាប់ ជាមធ្យោបាយមួយ ដើម្បីប្រឆាំងនឹងទណ្ឌកម្មផ្សេងៗ ដែលបានដាក់លើរដ្ឋកុម្មុយនិស្តមួយនេះ។

អត្ថបទដែលសហនិពន្ធ ដោយលោក Michael Sulmeyer ទីប្រឹក្សាជាន់ខ្ពស់ នៃមេបញ្ជាការ Cyber Command បានលើកឡើងថា“ កូរ៉េខាងជើង ដកទណ្ឌកម្ម តាមរយៈការលួចយក បណ្តាញហិរញ្ញវត្ថុអន្តរជាតិ និងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីប ដើម្បីបង្កើតប្រាក់ចំណូល ដែលផ្តល់មូលនិធិ ដល់សកម្មភាពអភិវឌ្ឍន៍អាវុធរបស់ខ្លួន”៕

ប្រភព៖ដើមអម្ពិល