Home ពត៌មាន ព័ត៌មានក្នុងស្រុក ដឹងអត់?រាជរដ្ឋាភិបាល ចាយថវិការអស់ប៉ុន្មានហើយជូនគ្រួ សារក្រីក្រ?

ដឹងអត់?រាជរដ្ឋាភិបាល ចាយថវិការអស់ប៉ុន្មានហើយជូនគ្រួ សារក្រីក្រ?

28
0

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយកញ្ចប់ថវិកាសរុប ចំនួន១០៦ ៨៧៤ ២៥៦ ០០០រៀល។

សូម រំលឹក ថាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងក៏បាន ចាប់ផ្ដើមដំណើរអនុវត្តកម្មវិធីនេះ នៅថ្ងៃទី២៥ មិថុនា មកដល់បច្ចុប្បន្ននេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី២ លើកទី១ ចាប់ផ្ដើមពីថ្ងៃទី២៥ សីហា រហូតដល់ថ្ងៃទី២៤ កញ្ញា ខាងមុខនេះ ដែលមានរយៈពេល៣០ថ្ងៃ នឹងត្រូវអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកា៣០លានដុល្លារ ជូនគ្រួសារក្រីក្រ ក្នុងអំឡុងជំងឺ កូវីដ-១៩ សម្រាប់ជុំទី២ មានជាង២,៦លាននាក់៕

ប្រភព៖ដើមអម្ពិល