Home ពត៌មាន ព័ត៌មានក្រៅស្រុក កូវីដ១៩ឆ្លងដល់មនុស្សជាង២៤លាននាក់ហើយចំណែកអ្នកស្លាប់វិញជិត១លាននាក់

កូវីដ១៩ឆ្លងដល់មនុស្សជាង២៤លាននាក់ហើយចំណែកអ្នកស្លាប់វិញជិត១លាននាក់

14
0

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់រសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ២៤ លាននាក់ហើយ។ នៅក្នុងចំណោមអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់ ចាប់តាំងពីជំងឺបានផ្ទុះឡើងនៅប្រទេសចិនតាំងតែពីចុងឆ្នាំ២០១៩ មានមនុស្សចំនួនជាង ៨២ម៉ឺននាក់ បានស្លាប់ ខណៈមានមនុស្សចំនួន ១៦លាននាក់ បានជាសះស្បើយ។

សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្ដជាប្រទេសកំពូលទាំង ៣ របស់ពិភពលោកនេះ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុតត្រូវបានកត់ត្រា។ សហរដ្ឋអាមេរិកមានករណីជំងឺ COVID-19 សរុប ៥.៩ លាននាក់ ខណៈមានអ្នកស្លាប់ច្រើនជាង ១៨ម៉ឺននាក់។ ប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៣.៦ លាននាក់ ខណៈមានអ្នកស្លាប់សរុប ១១ម៉ឺននាក់។ ចំណែកឥណ្ឌាពេលនេះ ក៏បានកើនករណីដល់ ៣.២ លាននាក់ ផងដែរ ជាមួយការស្លាប់សរុបជិត ៦ម៉ឺននាក់៕

ប្រភព៖ខ្មែរណូត