Home ពត៌មាន ព័ត៌មានក្រៅស្រុក កូរ៉េខាងជើងឆ្លើយតបនឹងព័ត៌មានថាមេដឹកនាំរបស់ខ្លួនធ្លាក់ខ្លួនសន្លប់យ៉ាងម៉េច?

កូរ៉េខាងជើងឆ្លើយតបនឹងព័ត៌មានថាមេដឹកនាំរបស់ខ្លួនធ្លាក់ខ្លួនសន្លប់យ៉ាងម៉េច?

36
0

កូរ៉េខាងជើងបានបញ្ចេញរូបភាពថ្មីៗរបស់លោក គីម ជុងអ៊ុន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតកូរ៉េខាងត្បូងម្នាក់បានអះអាងថា គាត់កំពុងសន្លប់បាត់ស្មារតី (coma)។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា មេដឹកនាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រជុំធំមួយរបស់ការិយាល័យនយោបាយនៃគណបក្សពលករ។ យោងតាមប្រភពដដែលបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបង្ការប្រឆាំងនឹងជំងឺ COVID-19 និងខ្យល់ព្យុះ ដោយសារថាប្រទេសនេះក៏រំពឹងនឹងមានបញ្ហាគ្រោះធម្មជាតិផងដែរ។

វត្តមានរបស់លោក គីម ជុងអ៊ុន បានកើតមានឡើង២ថ្ងៃ បន្ទាប់ពីលោក Chang Song-min ដែលជាអតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាត្បូងលោក Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានសន្លប់បាត់ស្មារតីតាំងតែពីខែមេសា ហើយវត្តមានរបស់គាត់កន្លងមកគឺក្លែងក្លាយ។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន គឺដើម្បីប្រជុំទាក់ទងនឹងជំងឺ COVID-19 ទោះបីប្រទេសរបស់លោកមិនទាន់មានករណីដំបូងក៏ដោយ ក៏ដូចជាវិធានការបន្ទាន់របស់រដ្ឋស្តីពីការការពារការខូចខាតដំណាំ និងគ្រោះថ្នាក់ពីព្យុះទីហ្វុង Bavi ដែលត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ប្រភព៖ខ្មែរណូត