Home ពត៌មាន ព័ត៌មានក្រៅស្រុក កូវីដ១៩៖មីយ៉ាន់ម៉ាស្ងាត់ច្រើនថ្ងៃហើយផ្ទុះឡើងវិញភ្លាមរកឃើញម្តង៧០នាក់

កូវីដ១៩៖មីយ៉ាន់ម៉ាស្ងាត់ច្រើនថ្ងៃហើយផ្ទុះឡើងវិញភ្លាមរកឃើញម្តង៧០នាក់

12
0

យ៉ាំងហ្គូន៖ ​នៅថ្ងៃពុធនេះ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧០ករណីបន្ថែមទៀត ដែលជាករណីឆ្លងច្រើនបំផុត បន្ទាប់ពីស្ងាត់ករណីឆ្លងស្រុក អស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា មិនបានបញ្ជាក់ថាតើករណីថ្មីចំនួន ៧០ករណីនេះ ត្រូវបានរកឃើញនៅទីណានោះទេ។ ប៉ុន្តែករណីឆ្លងភាគ​ច្រើននាពេលថ្មីៗនេះ គឺបានកើនឡើងនៅរដ្ឋធានី Sittwe នៃរដ្ឋ Rakhine ដែលជាទីកន្លែង​ត្រូវបានអាជ្ញាធ​រ ដាក់វិធានការណ៍ការយ៉ាងតឹងរ៉ឹងបំផុត ដោយបង្គាប់ប្រជាជនមិនឱ្យធ្វើដំណើរចាកចេញពីផ្ទះ ក្នុងគោលបំណងទប់ស្គាត់ការឆ្លងរាលដាល។

គួរឱ្យដឹងដែរថា ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាគឺ​មានកំរិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ ហើយបើរាប់តាំងពីករណីឆ្លងដំបូងកាលខែមីនា រហូតមកទល់ពេលនេះ មីយ៉ាន់ម៉ាអ្នកជំងឺកូវីដ១៩សរុប ៥៧៤នាក់ អ្នកស្លាប់​ ៦នាក់ និងអ្នកជាសះស្បើយជាង ៣០០នាក់៕

ប្រភព៖ខ្មែរឡូត