Home ពត៌មាន ពុទ្ធោ! ! មិនដឹងមានរឿងអ្វីមួយគ្រួសារ​ ៥នាក់​ ស្លាប់អស់​ ៤នាក់​ នៅរស់តែម្នាក់

ពុទ្ធោ! ! មិនដឹងមានរឿងអ្វីមួយគ្រួសារ​ ៥នាក់​ ស្លាប់អស់​ ៤នាក់​ នៅរស់តែម្នាក់

128
0

ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ជនរងគ្រោះដែលបានស្លាប់ចំនួនបួននាក់ មានដូចជា៖
1- ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ ជាមេគ្រួសារ មុខរបររត់កង់បី
2- ឈ្មោះ ជុំ ម៉េងជូ ភេទស្រី ជាកូនទី១
3- ឈ្មោះ ជុំ ម៉េងចិន ភេទស្រី ជាកូនទី២
4- ឈ្មោះ ជុំ ម៉េងជៀន ភេទស្រី ជាកូនទី៣

ចំណែកប្រពន្ធមាន ឈ្មោះ ឌឹម សុខណាត ភេទស្រី អាយុ៣៨ នៅរស់ មុខរបរកម្មកររោងចក្រ​ មិនបានស្ថិតក្នុងហេតុការណ៍ទេ​ ព្រោះទៅ​ធ្វេីការបាត់ហេីយ។

ជុំវិញហេតុការណ៍នេះផងដែរ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាជាករណីអ្វីទេ ។

ទល់មកដល់ពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ បន្តនិតិវិធី ស្វែករកវត្ថុតាងក្នុងបន្ទប់កើតហេតុ៕

ប្រភព៖​ BKK 24h