Home ពត៌មាន ឪពុកម្តាយដែលមានកូនប្រេីទឹកដោះគោ​ Nutrilatt ទាំង៦លេខកូតនេះ​ ត្រូវបញ្ឈប់ជាបន្ទាប់ព្រោះ ជាតិដែកមានកម្រិតទាបស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក

ឪពុកម្តាយដែលមានកូនប្រេីទឹកដោះគោ​ Nutrilatt ទាំង៦លេខកូតនេះ​ ត្រូវបញ្ឈប់ជាបន្ទាប់ព្រោះ ជាតិដែកមានកម្រិតទាបស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក

39
0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសឹង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

មុននេះបន្តិចអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយថា៖ ការវិភាគលើសំណាកគំរូម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ 487, 488, 536, 537, 538, 539 ដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិមួយបានបង្ហាញថា ជាតិដែកមានកម្រិតទាបស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងដល់សុខភាពទារក។ សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មានលំអិតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ៣ទំព័រខាងក្រោមនេះ ជាមួយនឹងការបង្ហាញឯកសារសំណាកវិភាគជិត ៤០សន្លឹកទៀតនៅលើទំព័រហ្វេសបុករបស់ក.ប.ប៕

ប្រភព៖​ Khmernote