Home ពត៌មាន ប្រសិនបេីចិនហ៊ានវាយមែន​ ហ្វីលីពិននឹងហៅអាមេរិកជួយ

ប្រសិនបេីចិនហ៊ានវាយមែន​ ហ្វីលីពិននឹងហៅអាមេរិកជួយ

49
0

រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin Jnr បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ទីក្រុងម៉ានីលនឹងយកកិច្ចព្រមព្រៀងការពារជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកប្រើវិញប្រសិនបើចិនវាយប្រហារនាវាកងទ័ពជើងទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង។

ការអត្ថាធិប្បាយរបស់លោកគឺជាលើកដំបូងហើយដែលរដ្ឋបាលរបស់លោក Rodrigo Duterte បានប្រកាសជាចំហថាខ្លួននឹងងាកទៅរកទីក្រុងវ៉ាស៊ីនតោនវិញដើម្បីរកជំនួយចំពេលមានការកើនឡើងជាបន្តនៃភាពតានតឹងរវាងទីក្រុងម៉ានីលនិងប៉េកាំងនៅក្នុងដែនទឹកដែលមានជម្លោះ។

ដោយលេចមុខក្នុងកម្មវិធីជជែកពេលព្រឹករបស់ទូរទស្សន៍ប៉ុស្តិ៍ ANC លោក Locsin បាននិយាយថា ទីក្រុងម៉ានីលនឹងបន្តល្បាតតាមដែនអាកាសលើសមុទ្រចិនខាងត្បូងថ្វីបើទីក្រុងប៉េកាំងបានអំពាវនាវឲ្យបញ្ឈប់នូវអ្វីដែលខ្លួនពិពណ៌នាថាជាការបង្កហេតុខុសច្បាប់ក៏ដោយ។

ដោយសំដៅទៅលើសេចក្តីសម្រេចឆ្នាំ២០១៦របស់សាលាក្តីអន្តរជាតិដែលសម្រេចប្រឆាំងនឹងការទាមទារភាគច្រើនរបស់ក្រុងប៉េកាំងចំពោះសមុទ្រចិនខាងត្បូង លោកបាននិយាយថា “ពួកគេអាចហៅវាថាការបង្កហេតុខុសច្បាប់ អ្នកមិនអាចផ្លាស់ប្តូរគំនិតរបស់ពួកគេបានទេ។ ពួកគេបានបាត់បង់ពានរង្វាន់អាជ្ញាកណ្តាលរួចទៅហើយ”។

លោកបានបន្ថែមថា “ប៉ុន្តែប្រសិនបើមានអ្វីមួយកើតឡើងលើសពីការលុកលុយប៉ុន្តែតាមពិតជាការវាយប្រហារទៅលើនាវាកងទ័ពជើងទឹកហ្វីលីពីននោះ នោះមានន័យថា ខ្ញុំនឹងហៅទីក្រុងវ៉ាស៊ីនតោនមកជួយ”។

គួរបញ្ជាក់ថា ជារឿយៗ ទីក្រុងប៉េកាំងបានពឹងផ្អែកលើផែនទីខ្សែបន្ទាត់ប្រាំបួនចំណុចរបស់ខ្លួនក្នុងការទាមទារសិទ្ធិជាប្រវត្តិសាស្ត្រលើសមុទ្រដែលត្រូវបានជំទាស់ដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាមប្រ៊ុយណេនិងកោះតៃវ៉ាន់៕

ប្រភព៖​ កម្ពុជាថ្មី