Home ពត៌មាន ម្ចាស់រថយន្តចិត្តល្អ! ! គេជិះបុករថយន្តហេីយ​មិនរករឿង​ ថែមអោយលុយ​ ២០០$​ ទុកព្យាបាលរបួសទៀត

ម្ចាស់រថយន្តចិត្តល្អ! ! គេជិះបុករថយន្តហេីយ​មិនរករឿង​ ថែមអោយលុយ​ ២០០$​ ទុកព្យាបាលរបួសទៀត

99
0

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបុករថយន្តស៊េរីទំនើបមួយ បណ្ដាលឱ្យរថយន្តខូចខាតបន្តិចបន្តួច តែម្ចាស់រថយន្តមិនត្រឹមមិនឱ្យសងទេ គឺថែមទាំងជូនលុយ២០០ដុល្លារ ដើម្បីចេញថ្លៃព្យាបាលរបួសបាក់ភ្លៅបន្ថែមទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង១០ នាទីរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នេះនៅ តាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ម៉ូតូរងគ្រោះម៉ាក ឌ្រីមសង់ស៊េរីឆ្នាំ 98 ពណ៌ខ្មៅ ពាក់ផ្លាកលេខ អក្សរ ត1394 ភព1 អ្នកបើកបររងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង មានអាយុប្រហែលជាង៦០ឆ្នាំ។ ចំណែកឯរថយន្តស៊េរីទំនើបនោះ ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BM-6768 អ្នកបើកមានអាយុប្រហែលជាង ៤០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BM-6768 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះមុនីវង្សក្នុងទិសដៅពីត្បូងមកជើង ។ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ 98 ពណ៌ខ្មៅ ពាក់ផ្លាកលេខ អក្សរ ត1394 ភព1 ជិះម្នាក់ឯង បានរេចង្កូតទៅបុករថយន្តចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ភ្លៅខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូអែបខាង និងបានហៅរថយន្តសាមុយដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។


ពេលនោះដែរ ម្ចាស់រថយន្តមានមនោសញ្ចេតនា បានជួយចេញថ្លៃព្យាបាលរបួសម្ចាស់ម៉ូតូ ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ប្រភព៖​ KBN News