Home ពត៌មាន ព្រោះតែរឿងស្នេហា​ យុវជនម្នាក់សម្រេចចិត្តចង.ក​ សម្លាប់ខ្លួន

ព្រោះតែរឿងស្នេហា​ យុវជនម្នាក់សម្រេចចិត្តចង.ក​ សម្លាប់ខ្លួន

49
0

កំពង់ធំ៖ យុវជនម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួន និងខ្សែនីឡុងភ្ជាប់ដេីមខ្នុរខាងក្រោយផ្ទះ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥ និង ៣០ នាទី ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចម្ងាយ ៣៥ម៉ែត្រ នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ សេក មុនីចន្ទ្រា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ ទី ១: ឈ្មោះ សេក រតន:មុនី ភេទប្រុស អាយុ ៥៨ឆ្នាំ(ត្រូវជាឪពុកបង្កើតជនរងគ្រោះ)
ទី ២ : ឈ្មោះ អំ វី ភេទស្រី អាយុ ៥៣ឆ្នាំ(ត្រូវជាម្តាយបង្កេីតជនរងគ្រោះ) បានរៀបរាប់ថា៖ ខ្លួុនពុំដែលស្តីបន្ទោសឬវាយកូននោះទេ ពុំដែលមានរឿងអ្វីនោះទេជាមួយអ្នកជិត ខាងនិងក្រុមគ្រួសារ តែរយៈពេលជាងមួយខែ កន្លងមកនេះ សម្គាល់ឃើញថា កូនខ្លួន និយាយទូរស័ព្ទនឹងឆាតទូរស័ព្ទលេងជាមួយមិត្តស្រី របស់ខ្លួនជារៀងរាល់ថ្ងៃរាល់យប់ពួកគាត់ក៏មិនដឹងជាមានបញ្ហាអ្វីនោះទេ។ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅក្បាលល្ងាចពុំឃើញកូនសម្រាកនៅលើផ្ទះ ទេស្មានតែទៅដើរលេង ឬទៅដេកលេងផ្ទះបង ប្អូនជិតខាង ស្រាប់តែព្រលឹមឡើង វេលាម៉ោង ០៥ និង ៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឃើញឈ្មោះ អេន ចន្នី ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជាបងប្អូនបានមក ប្រាប់ខ្លួនថា ពេលទៅបត់ជើងនៅក្រោយផ្ទះ បានប្រទះឃើញកូនឈ្មោះ សេក មន្នីចន្ទ្រា ចងក និងខ្សែនីឡុង ភ្ជាបដេីមខ្នុរ ឮដូច្នេះ ភ្ញាក់ផ្អើលប្រាប់អ្នកជិត ខាងឲ្យទៅជួយពិនិត្យមើល ពេលនោះក៏នាំគ្នា ស្រាយខ្សែរយកសព មកដាក់លើគ្រែនៅក្រោមផ្ទះ ដើម្បីសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ទទួលបានដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញយើង បានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យទីកន្លែងកើតហេតុ និងពិនិត្យសាកសព។
តាមការពិនិត្យ: នៅលេី កមានស្នាមទ្រុឌទំហំ០,៦ស.ម ព័ទ្ធ កបញ្ឆិតទៅក្រោយ នៅលេីខោខ្លី មានស្នាមសេីមដាមដោយទឹកកាម ក្រៅពីនេះនៅលេីដងខ្លួុន ពុំមានស្លាកស្នាមអ្វីកត់ សម្គាល់ឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញបានធ្វើការសនិដ្ឋានថា៖ ជនរងគ្រោះឈ្មោះ សេក មុនីចន្ទ្រា នេះស្លាប់ដោយសារធ្វេីអត្តឃាត(ចងក)ខ្លួុនឯងប្រាកដមែន។
មូលហេតុ: មានវិបត្តិស្នេហា(វិបត្តិផ្លូវចិត្ត)។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ប្រគល់សព ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕