Home ពត៌មាន Update៖​ មិនមែនតែមួយទេ! ! ប៉ុន្តែវៀតណាមត្រៀមសងសំណង់រឹងចំនួន​ ៤ទៀត​ នៅតំបន់ព្រំដែន​ “ស”

Update៖​ មិនមែនតែមួយទេ! ! ប៉ុន្តែវៀតណាមត្រៀមសងសំណង់រឹងចំនួន​ ៤ទៀត​ នៅតំបន់ព្រំដែន​ “ស”

74
0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកផ្កាយពីរ​ ឈឿន​ សុចិត្រ​ ស្នងការខេត្តកណ្តាល​ ធ្វេីរបាយការណ៍ទៅអភិបាលខេត្តកណ្តាល​ ស្តីពីការសាងសង់ប៉ុស្តិ៍ព្រំដែនរឹងមាំរបស់ភាគីវៀតណាម​ លេីតំបន់ព្រំដែនមិនទាន់ដាច់ស្រេច។

លោក ឈឿន សុចិ​ត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ជាង​១០​នាក់ ចុះទៅពិនិត្យ​ទីតាំង​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​៩២៥​វិញ​សឿង នោះ បាន​រកឃើញថា វៀតណាម​បាន​រុះរើ​តង់​ហើយ ប៉ុន្តែ​ងាក​ទៅ​សង់​ជម្រក​រឹងមាំ​ថ្មី​វិញ​។ របាយការណ៍​ដែល ស្នងការ​ខេត្ត​រូបនេះ បាន​ប្រាប់​ទៅ​អភិបាល​ខេត្តកណ្ដាល បាន​រៀបរាប់ថា សំណង់​រឹង​ថ្មី ដែល​វៀតណាម​កំពុង​សាងសង់​នេះ គឺ​ធ្វើ​អំពី​ឈើ សសរថ្ម មាន​កម្ពស់​៣​ម៉ែត្រ ទំហំ​២០​ម៉ែត្រការ៉េ ដោយ​ដំបូល​ប្រក់​ស័ង្កសី ដែលមាន​ចម្ងាយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ប្រមាណ​១២០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទីតាំង​ដែល​វៀតណាម​សាងសង់​ជម្រក​រឹង​នេះ ស្ថិតនៅ​ក្នុងភូមិ​ភូ​រី ឃុំ​ភូ​ឡុ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​អម​សណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

លិខិត​ស្នងការ​ខេត្តកណ្ដាល លោក ឈឿន សុចិ​ត្ត បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្លាំង​ទាំង​៣​អង្គភាព​(​កម្ពុជា​)​ខាងលើ បាន​ទៅ​ជួប​ជាមួយ​ប្រធាន​ប៉ុស្តិ៍​៩២៥​វិញ​សឿង ដើម្បី​ទាមទារ​ឱ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​តង់​ថ្មី​ខាងលើនេះ ប៉ុន្តែ​ភាគី​វៀតណាម​បាន​បញ្ជាក់ថា គេ​ធ្វើតាម​បញ្ជា​ថ្នាក់លើ​របស់គេ ហើយ​ថ្នាក់លើ​របស់គេ​មាន​គម្រោង​សាងសង់​តង់​ថ្មី​(​ជម្រក​រឹង​)​ប្រមាណ​៤​គោលដៅ លើ​១០​គោលដៅ​ចាស់ ដែលមាន​ស្រាប់​»​ ៕

ប្រភព៖​ KBN News