Home ពត៌មាន ព័ត៌មានក្រៅស្រុក ថៃពន្យារពេលតេស្តវ៉ាក់សាំងកូវីដ១៩ រហូតដល់ចុងឆ្នាំ ២០២០

ថៃពន្យារពេលតេស្តវ៉ាក់សាំងកូវីដ១៩ រហូតដល់ចុងឆ្នាំ ២០២០

22
0

ថៃ៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ថៃបានសម្រេចពន្យារពេលការធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ ១៩ ហើយ ដោយសារសមត្ថភាពនៃការផលិតសម្ភារៈបរិក្ខានៅក្រៅប្រទេសនៅមានកម្រិតនៅឡើយ។ បើតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យបញ្ជាក់ថា កន្លងមកថៃគ្រោងផ្ដើមធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ ១៩ លើរាងកាយមនុស្សនៅក្នុងខែតុលាខាងលមុននេះ ដោយថៃត្រូវបញ្ជាទិញសម្ភារៈបរិក្ខាមួយចំនួនមកពីក្រៅប្រទេសផងដែរ។ យ៉ាងណាក្តី អ្វីៗហាក់បានប្រែប្រួលបន្តិចដោយក្រុមហ៊ុនផ្គត់ផ្គង់នៅឯក្រៅប្រទេសមិនបានផលិតសម្ភារបរិក្ខាបានគ្រប់គ្រាន់តាមតម្រូវការរបស់ថៃ ហើយការពន្យារពេលនេះទៀតសោធអាចអូសបន្លាយដល់ចុងឆ្នាំ ២០២០។

សូមបញ្ជាក់ជូនថា រដ្ឋាភិបាលថៃបានអនុម័តថវិការចំនួន ១ ពាន់លានបាត (៣២ លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍគម្រោងផលិតវ៉ាក់សាំងជំងឺកូវីដ ១៩ ហើយក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះមានប្រមាណជា ៦០% គឺថៃបានវិនិយោគជាមួយនឹងសាកលវិទ្យាល័យ Oxford University ប្រទេសអង់គ្លេស ហើយក្រៅពីនោះគឺប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣ ៤០៣ ករណី និងស្លាប់ចំនួន ៥៨ ករណី៕

ប្រភព៖ខ្មែរណូត