Home ពត៌មាន ផ្អេីលទាំងព្រឹក! ! ក្រោយមានអណ្តាតភ្លេីងចេញពីរថយន្តម៉ាកព្រូស​ ខណ:កំពុងបេីកបរ

ផ្អេីលទាំងព្រឹក! ! ក្រោយមានអណ្តាតភ្លេីងចេញពីរថយន្តម៉ាកព្រូស​ ខណ:កំពុងបេីកបរ

63
0

ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស​ក្នុងបំណងយកទៅជួសជុល​ ស្រាប់តែដល់ពាក់កណ្ដាលផ្លូវក៏ឆ្លងចរន្តភ្លើងឆាបឆេះផ្អើលដល់អ្នកធ្វើដំណើរនិងបុគ្គលិកការាសសាំងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា កាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២០ស្ថិតនៅជិតចំណុចការាសសាំងតូតាល់ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

​ តាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា គាត់ជាម្ចាស់រថយន្តម៉ាកព្រូសពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AX-7386 រថយន្តរបស់គាត់បានខូចធុងទឹក ហើយគាត់បានបើកចេញពីម្ដុំរង្វង់មូលកួរស្រូវ បំណងយកទៅចូលការាសដើម្បីឲ្យជាងជួសជុល ស្រាប់តែបើកមកដល់ចំណុចកើតហេតុក៏ឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆាបឆេះរថយន្តស្របពេលនោះបុគ្គលិកនៅការាសសាំងតូតាល់បានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ចំនួន៤បំពង់ទើបរលត់ជាស្ថាពរ ចំណែករថយន្តបានរងការខូចខាតប្រព័ន្ធខ្សែភ្លើងផ្នែកខាងមុខ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តផ្សេងមួយគ្រឿងទៀតមកជួយអូសសណ្តោងទៅចូលការាសដើម្បីឲ្យជាងជួសជុល ៕

ប្រភព៖​ Nokor Dragon