Home ពត៌មាន ធ្វេីទៅរួច! ! ឆ្លៀតពេលយាយមិននៅ​ តាបិទទ្វារផ្ទះរំលោភចៅស្រីបង្កេីត

ធ្វេីទៅរួច! ! ឆ្លៀតពេលយាយមិននៅ​ តាបិទទ្វារផ្ទះរំលោភចៅស្រីបង្កេីត

85
0

ខេត្តប៉ៃលិន៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបាន តាបង្កើតរបស់នាងចាប់រំលោភសេពសន្ថវៈ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍សាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត និងជាកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋកើតហេតុ ។ចំណែកជនរងគ្រោះ ឈ្មោះ ធ.ន ជ.វ អាយុ១០ឆ្នាំ ត្រូវជាចៅបង្កើត ស្នាក់នៅជាមួយគ្នា។

មន្រ្តីនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានឱ្យដឹងថា មុនថ្ងៃកើតហេតុ២ថ្ងៃ ដោយសារស្រ្តីជាយាយបង្កើតចេញទៅធ្វើការខាងក្រៅ ជនសង្ស័យត្រូវជាតាបង្កើត និងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់។

ពេលនោះគេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងននងងឹតឈឹង ស្រាប់តែក្រោយមក ក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ។ លុះអ្នកជិតខាងសួរនាំ នាងក៏និយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់នាងបានចាប់រំលោភ ហើយអ្នកជិតក៏ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង ទើបខាងមន្រ្តីមន្ទីរកិច្ចការនារីខេត្ត បញ្ជូនសំណុំរឿងនេះ ទៅខាងនគរបាល ស្រុកសាលាក្រៅ ដើម្បីចុះទៅនាំជនសង្ស័យមកសួរនាំតែម្តង។
ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សួរនាំបន្ត ដើម្បីចាត់ការតាមច្បាប់៕

ប្រភព៖​ KBN News