Home ប្លែកៗ Camry 1992 ក្លាយជាឡាន ស្ព័រស្អាតមិនចាញ់ម៉ាកល្បីលើលោកផ្អើលអ្នកខេត្តបន្ទាយមានជ័យ

Camry 1992 ក្លាយជាឡាន ស្ព័រស្អាតមិនចាញ់ម៉ាកល្បីលើលោកផ្អើលអ្នកខេត្តបន្ទាយមានជ័យ

79
0

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពី រថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។ បើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា និងជាម្ចាស់រថយន្តផងបានរៀបរាប់ថា៖

“ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។ ទាក់ទងនឹងការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992 មកជារថយន្តស្ព័រដ៏ទំនើបនេះ ម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយថា ចំណាយអស់ថវិកាប៉ុន្មាននោះទេ៕

https://web.facebook.com/100041560953380/videos/357975558931140/?t=18
https://web.facebook.com/100041560953380/videos/357975558931140/?t=18
https://web.facebook.com/100041560953380/videos/357975705597792/?t=14

ប្រភព៖ខ្មែរណូត