Home ពត៌មាន ឥណ្ឌាមានអ្នកស្លាប់ច្រេីនដោយកូវីដ​នៅថ្ងៃនេះ

ឥណ្ឌាមានអ្នកស្លាប់ច្រេីនដោយកូវីដ​នៅថ្ងៃនេះ

27
0

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថា ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីការកើនឡើងជាកំណត់ត្រាមិនធ្លាប់មាននូវករណីឆ្លងកូវីដប្រចាំថ្ងៃចំនួន ៧៥,៧៦០ ករណី និងការស្លាប់ថ្មីចំនួន ១,០២៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ប្រទេសឥណ្ឌាគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអាស៊ី និងស្ថិតនៅលំដាប់ទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីលទាក់ទងនឹងករណីឆ្លងសរុប ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននេះនៅលើពិភពលោកចាប់តាំងពីថ្ងៃទី ៧ ខែសីហា ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងកូវីដសរុបចំនួន ៣.៣១ លានករណី ខណៈចំនួនអ្នកស្លាប់កើនដល់ ៦០,៤៧២ នាក់ ៕

ប្រភព៖​ កម្ពុជាថ្មី