Home ពត៌មាន ១៤ថ្ងៃជាប់គ្នា​ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ

១៤ថ្ងៃជាប់គ្នា​ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ

32
0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៨ ខែសីហានេះ គឺមានរយៈពេល១៤ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។

ជាមួយគ្នានេះនៅថ្ងៃទី២៨ ខែសីហាននេះ ក្រសួងសុខាភិបាលបានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។

អ្នកជាសះស្បើយនេះ គឺបុរសជនជាតិចិនអាយុ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕

ប្រភព៖​ Freshnews