Home សេដ្ឋកិច្ច ជិតបានឃេីញតំណក់ប្រេងដំបូងរបស់កម្ពុជាហេីយ! ! ក្រោយចាប់ផ្តេីមតម្លេីងក្បាលអណ្តូងប្រូមប្រេង

ជិតបានឃេីញតំណក់ប្រេងដំបូងរបស់កម្ពុជាហេីយ! ! ក្រោយចាប់ផ្តេីមតម្លេីងក្បាលអណ្តូងប្រូមប្រេង

46
0

ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ប្រកាសឲ្យ​ដឹង​នៅថ្ងៃទី២៦ ខែសីហានេះ ថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម (Mini-Platform) សម្រាប់​ការអភិវឌ្ឍ​អណ្តូងប្រេងកាតអប្សរា ក្នុងប្លុក A ដែលស្ថិតក្នុងដែនសមុទ្រកម្ពុជា បានបញ្ចប់ជាស្ថាពរ ហើយកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បី​ធ្វើការតម្លើងហើយ។

ក្រុមហ៊ុន​ គ្រីសអេនើជី បាន​និយាយថា ជាមួយនឹងសមិទ្ធផល​ថ្មីនេះ គោលដៅ​ផលិតប្រេង​នៃ​តំណក់ដំបូង​អាចនឹងសម្រេចបាន​នៅមុន​ដំណាច់ឆ្នាំ​២០២០នេះ ។

ការកសាងផ្លាតហ្វមខ្នាតតូច សម្រាប់ការអភិវឌ្ឍន៍អណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាបានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ ២០១៩ នៅឯរោងចក្ររបស់ NOV’s PT Profab  ដែលស្ថិតនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ។  ការលើកដាក់ និងការដឹកចេញផ្លាតហ្វមខ្នាតតូចនេះ បានចប់សព្វគ្រប់  នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ។

លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជី ប្រចាំកម្ពុជា បាននិយាយ​ថា៖ “គិតចាប់ពីការរៀបចំកាត់ដែកដំបូង រហូតដល់ការដឹកចេញផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ ខែ ហើយសមិទ្ធផលនេះរឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការលំបាក និងបម្រាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខ តាំងពីដើមឆ្នាំ ២០២០ ដោយសារតែមេរោគរាតត្បាតកូរ៉ូណា”។ 

លោកបានបន្ថែមទៀតថា៖ “សូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងដ៍ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែលបានជំនះរាល់ឧបសគ្គផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និងសម្ភារនានាពីគ្រប់ទីកន្លែងលើសកលលោក មកឲ្យរោងចក្រនៅ Batam បានទាន់ពេលវេលាតាមកាលកំណត់  ដើម្បីយើងឈានទៅរកគោលដៅនៃការផលិតប្រេងអប្សរាដំបូងឲ្យបានមុនដំណាច់ឆ្នាំនេះ”។ 

តំបន់ប្រេងអប្សរា នៅក្នុងប្លុក A កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រមិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ។ ដោយសារភាពមិនទាន់ច្បាស់លាស់ នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍន៍តំបន់ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជាដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត ក្នុងដំណាក់កាលនានាពេលអនាគត។ 

ដំណាក់កាលអភិវឌ្ឍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច និង អណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ ដំណាក់កាលអភិវឌ្ឍ Mini Phase 1A ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ៕

ប្រភព៖​ Cambonomist