Home ពត៌មាន Update៖​ ហេតុតែជនសង្ស័យចាក់សម្លាប់នារីរងគ្រោះ​ ព្រោះខឹងដណ្តឹងខាងស្រីមិនបាន

Update៖​ ហេតុតែជនសង្ស័យចាក់សម្លាប់នារីរងគ្រោះ​ ព្រោះខឹងដណ្តឹងខាងស្រីមិនបាន

61
0

ព័ត៍មានក្ដៅសែនក្ដៅ!​​ បុរសដែលចាក់នារីម្នាក់ស្លាប់ទាំងកណ្ដាលផ្លូវ​ បានរត់​ ទៅចង់កសម្លាប់ខ្លួនហេីយ​ មូលហេតុគឺដណ្ដឹងខាងស្រីអត់បាន​ ទេីបចាក់សម្លាប់បែបនេះ។

គួរបញ្ជាក់ថាកម្មការិនីរោងចក្រម្នាក់ត្រូវឃាតករមិនស្គាល់មុខ ចាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល។

សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រMinebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។ ចំណែកឃាតករមិនស្គាល់មុខ បានរត់គេចខ្លួនបាត់។

ករណីនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេច ឬយ៉ាងណានោះទេ គឺកំពុងធ្វើការស្រាវជ្រាវ ៕

ប្រភព៖​ BKK 24h