Home ពត៌មាន ចិនចេញមុខការពារ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសគីរីបាទី​ ដែលបានដេីរជាន់លេីខ្នងក្មេងៗ

ចិនចេញមុខការពារ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសគីរីបាទី​ ដែលបានដេីរជាន់លេីខ្នងក្មេងៗ

165
0

កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានការពារឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសគីរីបាទី បន្ទាប់ពីរូបថតជាច្រើនសន្លឹកបានបង្ហាញថា គាត់កំពុងដើរនៅលើខ្នងប្រជាជនក្នុងតំបន់ដែលជាផ្នែកមួយនៃពិធីស្វាគមន៍ដោយទទូចថា វាជាវប្បធម៌សមស្របសម្រាប់ប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ។

រូបថត និងវីដេអូនៃព្រឹត្តិការណ៍នេះបានរីករាលដាលពាសពេញប្រព័ន្ធអ៊ីនធឺណិតដែលទាក់ទាញការរិះគន់ជាច្រើន ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានពិពណ៌នាថា វាជាការរំខាន និងអ្នកផ្សេងទៀតនិយាយថា វាជានិមិត្តរូបនៃអ្វីដែលចិនធ្វើជាមួយកូនបំណុល ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយបកទៅលើពិធីនោះដែលបានធ្វើឡើងនៅពេលដែលឯកអគ្គរដ្ឋទូតលោក Tang Songgen បានធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួន បន្ទាប់ពីប្រទេសចិន និងគីរីបាទីបានបង្កើតទំនាក់ទំនងការទូត ។

បន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បាននិយាយថា “តាមការស្នើសុំរបស់រដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ ហើយនឹងការគោរពវប្បធម៌ និងប្រពៃណីរបស់ប្រទេសគីរីបាទីនោះ ទីបំផុតលោកឯកអគ្គរដ្ឋទូត Tang បានយល់ព្រមទទួលយកដោយចូលរួមពិធីស្វាគមន៍មួយដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីក្នុងស្រុកនៅពេលមកដល់” ។

លោក Zhao បាននិយាយថា ទំនៀមទម្លាប់ដើរលើខ្នងរបស់មនុស្សគឺជាពិធីស្វាគមន៍បែបប្រពៃណីដ៏ធំបំផុតនៅលើកោះនេះ ហើយត្រូវបានប្រើដោយមន្រ្តីទស្សនកិច្ចផ្សេងទៀតរួមទាំងមន្រ្តីអូស្ត្រាលីនៅក្នុងឆ្នាំ ១៩៩៨ ផងដែរ ៕

ប្រភព៖​ កម្ពុជាថ្មី