ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានករណីឃាតកម្មមួយផ្ទុះខ្លាំង ដោយបុរសជាឪពុកបានលើកដៃសម្លាប់កូនស្រី៣នាក់ស្លាប់ភ្លាមៗ។ បន្ទាប់ពីសម្លាប់កូនស្រីរួច បុរសជាឪពុកក៏បានចង.កសម្លាប់ខ្លួនតាមកូនផងដែរ ហើយករណីឃាតកម្មនេះកើតឡើងនៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ករណីឃាតកម្មដ៏រន្ធត់នេះ កើតឡើងវេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២០ ដោយស្រី្តជាម្ដាយទៅធ្វើការ និងមានកូនស្រីនៅក្នុងផ្ទះ ព្រមទាំងឪពុកខ្លួនផងដែរ។ ខណៈពេលដែលស្ត្រីជាម្ដាយត្រឡប់មកពីធ្វើការវិញក៏បានឃើញកូនដេកស្លាប់ នៅក្នុងបន្ទប់រួមទាំងប្ដីខ្លួនផងនោះ ធ្វើឲ្យស្រ្តីម្នាក់នោះយំសោកបោកខ្លួនជាខ្លាំង។
ជាក់ស្ដែង ក្នុងថ្ងៃនេះផ្ទាល់ យើងបានឃើញវីដេអូមួយបង្ហោះពីសកម្មភាពរបស់ស្រ្តីជាម្ដាយរបស់ក្មេងស្រី៣នាក់ដែលត្រូវឪពុកស្លាប់នោះ យំសោកយ៉ាងខ្លាំងរហូតដល់បាត់បង់សតិនិយាយលែងដឹងអីថែមទៀតផង។ ក្រោយមហាជនជាច្រើនបានឃើញវីដេអូនេះរួច បានសម្ដែងក្ដីអាណិតអាសូរ និងប្រៀបធៀបនាងដូចទៅនឹងនាងបដាចារផងដែរ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ ៤នាក់ក្នុងពេលតែមួយយ៉ាងដូច្នេះ៕



ប្រភពវីដេអូ៖ សារព័ត៌មាន ហង្សតូច
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖