Home ពត៌មាន ព័ត៌មានក្រៅស្រុក ថៃចាយលុយ៣២លានដុល្លារដើម្បីបង្កើនទំនុកចិត្តពលរដ្ឋនៅក្នុងស្រុកនិងភ្ញៀវអន្តរជាតិពីកូវីដ១៩

ថៃចាយលុយ៣២លានដុល្លារដើម្បីបង្កើនទំនុកចិត្តពលរដ្ឋនៅក្នុងស្រុកនិងភ្ញៀវអន្តរជាតិពីកូវីដ១៩

12
0

ថៃ៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន ១ ពាន់លានបាត (៣២ លានដុល្លារអាមេរិក) សម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលការសម្រេចនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋថៃនៅក្នុងស្រុកផង និងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យហ៊ានត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃដូចធម្មតាវិញផងដែរ។

បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃគឺលោកស្រី​ Traisuree Taisaranakul បានបញ្ជាក់ថា ថវិកាខាងលើនេះគឺជាផ្នែកមួយនៃមូលនិធិសង្គ្រោះបន្ទាន់ដែលរដ្ឋាភិបាលថៃបង្កើតឡើងទុកសម្រាប់ប្រើប្រាស់ក្នុងពេលដែលប្រទេសត្រូវជួបនឹងគ្រាអាសន្នណាមួយ ហើយប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ជួយគាំទ្រវិទ្យាស្ថានវ៉ាក់សាំងជាតិថៃផ្ទាល់តែម្តងសម្រាប់គម្រោងផលិតវ៉ាក់សាំងជំងឺកូវីដ ១៩។

អ្នកនាំពាក្យរូបនេះបានបន្តថា បើទោះជាថៃពុំមានករណីឆ្លងក្នុងសហគមន៍ជាង ៣ ខែមកហើយក្តី តែអាជ្ញាធរសុខាភិបាលថៃនៅតែមានក្តីកង្វល់ពីបញ្ហាជំងឺកូវីដ ១៩ ដដែល ដោយគេបារម្ភថា រលកទី ២ នៃជំងឺកូវីដ ១៩ អាចនឹងផ្តើមរាតត្បាតក្នុងប្រទេសថៃជាថ្មីម្តងទៀត ប្រសិនបើអាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់និងគ្រប់គ្រងលើជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣ ៤០៣ ករណី និងស្លាប់ចំនួន ៥៨ ករណី៕

ប្រភព៖ខ្មែរណូត