Home ពត៌មាន ព័ត៌មានក្រៅស្រុក BREAKING NEWS!នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង

BREAKING NEWS!នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង

20
0

ប្រភពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីជប៉ុននិយាយថា លោក អាបេ ស៊ីនហ្សូ (ABE Shinzo) មានគម្រោងចុះចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់លោក។ លោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅពេលប៉ុន្មានម៉ោងទៀតនេះដែរ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់លោក។ គួរឱ្យដឹងដែរថាលោក អាបេ បានទៅមន្ទីរពេទ្យចំនួន ២ដងមកហើយ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជំរុញឱ្យមានការសន្និដ្ឋានថា សុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។

នេះជាលើកទី២ហើយដែលលោក អាបេ ត្រូវលាឈប់ដោយសារបញ្ហាសុខភាព ពោលគឺគាត់បានចុះចេញពីតំណែងក្នុងឆ្នាំ២០០៧ ដោយសារតែជំងឺរលាកពោះវៀនរបស់គាត់ បន្ទាប់ពីបានកាន់តំណែងបានមួយឆ្នាំ។ លោកក៏បានវិលត្រឡប់មករកការងារវិញក្នុងឆ្នាំ២០១២ បន្ទាប់ពីការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងសភាជាន់ទាប។ ការកាន់កាប់រយៈពេល ៧ ឆ្នាំមកនេះ ធ្វើឱ្យគាត់ក្លាយជាមេដឹកនាំដែលបម្រើការងារយូរជាងគេបំផុតរបស់ជប៉ុន។ អាណត្តិរបស់លោកជាប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច នឹងត្រូវផុតកំណត់នៅខែកញ្ញាឆ្នាំក្រោយឯណោះ៕

ប្រភព៖ខ្មែរណូត