Home ពត៌មាន Update៖​ ចាក់អស់​ ១៨កាំបិតហេីយ​ ទៅរត់ទៅចង.ក

Update៖​ ចាក់អស់​ ១៨កាំបិតហេីយ​ ទៅរត់ទៅចង.ក

125
0

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវអតីតសង្សារយកកាំបិតចុងស្រួចចាក់សម្លាប់ ចំនួន១៩កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលនារីរងគ្រោះកំពុងជិះម៉ូតូទៅធ្វើការ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះរួច ជនដៃដល់បានបើកម៉ូតូរត់ទៅចង.ក សម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងវត្តស្ងួនពេជ្រ។

ករណីឃាតកម្មដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។

នារីរងគ្រោះមានឈ្មោះ យឺន ស្រីនី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គីសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនដៃដល់ជាឃាតករ មានឈ្មោះ ឆន លឹមតិច អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួស ខេត្តកណ្តាល ត្រូវជាអតីតសង្សារនារីរងគ្រោះ។

ស្រ្តីជាម្តាយនារីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាអតីតសង្សារកូនស្រីគាត់ (នារីរងគ្រោះ) ដែលពួកគេធ្លាប់ស្រឡាញ់គ្នា កាលពីនៅរៀនវិទ្យាល័យ តែពួកគេបានផ្តាច់ចំណងស្នេហ៍នឹងគ្នាជាងកន្លះឆ្នាំមកហើយ ព្រោះជនសង្ស័យខាងលើបានក្បត់ចិត្តកូនស្រីគាត់លួចទាក់ទងស្រីផ្សេង ធ្វើឱ្យកូនស្រីគាត់ឈឺចិត្ត។

កាលពីម្សិលមិញជនសង្ស័យបានទៅសុំ ចូលស្តីដណ្តឹងកូនស្រីគាត់ តែកូនស្រីគាត់(នារីរងគ្រោះ) បានប្រាប់ថា នាងមិនយកជនសង្ស័យធ្វើប្តីទេ ហើយកាលពីយប់មិញនេះ ជនសង្ស័យបានឆាតទៅកូនស្រីគាត់ ដោយបាននិយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់ នៅតែប្រកែកមិនទទួលយកដដែល រហូតមានការឈ្លោះប្រកែកតាមឆាតផងដែរទៀតផង។

ស្រ្តីខាងលើបន្តទៀតថា លុះនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែមានគេទៅប្រាប់រូបគាត់ថា កូនស្រីរបស់គាត់ ត្រូវគេចាក់សម្លាប់ស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង ប្រញាប់ធ្វើដំណើរមកកន្លែងកើតហេតុ ឃើញថា កូនស្រីជាទីស្រលាញ់របស់គាត់ពិតជាត្រូវគេចាក់សម្លាប់មែន។

ប្រភពព័ត៌មានពីសន្តិសុខ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ បានប្រាប់ពីភិនភាគជនសង្ស័យទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគ ដែលម្តាយនារីរងគ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារីរងគ្រោះ។

ក្រោយពេលកើតហេតុ ជនដៃដល់បានជិះម៉ូតូរត់មកចង.ក សម្លាប់ខ្លួនឯង នៅក្នុងវត្តស្ងួនពេជ្រតែម្តង ហើយក៏មានប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ចង.ក សម្លាប់ខ្លួន ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ជាក់ស្តែង នៅពេលដែលសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងខាងលើ ស្រាប់តែឃើញជនដៃដល់ជាឃាតករ បានចង.កខ្លួនស្លាប់បាត់ទៅហើយ ដោយនៅជាប់ខ្លួនជនដៃដល់ មានប្រឡាក់សុទ្ធឈាមនារីរងគ្រោះ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះទាំង២នាក់រួច សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

ប្រភព៖​ KBN News