Home ពត៌មាន បំផ្លាញ់ណាស់! ! ជនជាតិវៀតណាមបោះតង់​ ចាំប្រមាញ់សត្វព្រៃក្នុងឧទ្យានជាតិវីរ:ជ័យ

បំផ្លាញ់ណាស់! ! ជនជាតិវៀតណាមបោះតង់​ ចាំប្រមាញ់សត្វព្រៃក្នុងឧទ្យានជាតិវីរ:ជ័យ

251
0

ខេត្តរតនគិរី៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការភូមិចង បានចុះល្បាតនៅចំណុចអូរឡាប៉ងឧទ្យានជាតិវីរៈជ័យ ប្រទះឃើញមានការបោះជំរុំមួយកន្លែង ដើម្បីធ្វើសកម្មភាពប្រមាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ។

ក្រុមការងារបានធ្វើការត្រួតពិនិត្យឃើញថា មានអន្ទាក់ប្រភេទខ្សែកាបចំនួន០៩ និងអង្គប់ដែក អូតូម៉ាទិច (អន្ទាក់ខ្លា) ចំនួន០៣ សាច់សត្វប្រើស ០២ដុំ សាច់ស្វាមួយដុំ (ឆ្អើ ) ញញួរ០១ ទូរស័ព្ទដៃ០១គ្រឿង និងខ្សែអន្ទាក់ចំនួន២០ទៀត កំពុងបានដាក់ក្នុងព្រៃឧទ្យានជាតិវីរៈជ័យ។ សកម្មភាពល្មើសនេះ បង្កឡើងដោយឈ្មោះ ហួង វ៉ានកុង ភេ​ទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអជ្ញារង លាង អ៊ូ តំណាងអយ្យការសាលាដំបូងខេត្ត ក្រុមការងារង បានឃាត់ខ្លួនជនសង្ស័យមកមន្ទីរ ដើម្បីចង់ក្រងសំណុំរឿងតាមនិតិវិធី៕​

ប្រភព៖ Khmer Note