ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ នៅដីឡូត៍មួយកន្លែង ក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ។
នេះបេីតាមសម្ដីប្អូនស្រីម្នាក់ដែលជាអ្នកប្រទះឃេីញភិនភាគជនសង្ស័យខាងលេី មានសភាពអាក្រាតកាយ បានដេីរកាត់តាមផ្លូវម្ដុំមុខផ្ទះ រួចដេីរទៅក្នុងដីឡូត៍មួយកន្លែង ក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ហេីយបានផ្ដល់ព័ត៌មានអោយសមត្ថកិច្ចខណ្ឌសែនសុខបានដឹង បន្ទាប់ពីទទួលបានដំណឹងនេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអោយកម្លាំងចុះទៅពិនិត្យមេីលភ្លាម ដោយមានទាំងលោកពូ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកំពុងដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ ជនសង្ស័យមានសភាពអាក្រាតកាយ និងបម្រុងចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ក៏ចាប់ឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕
ប្រភព៖ បង ម៉េង អ្នកសារពត៌មាន



