នៅមុននេះបន្តិចដែរលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហោះរូបថតនាយក្រាន់ ដែលជាតារាកំប្លែងបានកោសក់ដើម្បីរម្លឹកថ្ងៃខួបកំណើតរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះដែរនាយ ពែកមី ក៏បានបង្ហោះវិដេអូ បួសជាសង្ឃដែលនាយបញ្ជាក់ថាជាការដើរតួសំដែងក្នុងកម្មវិធី រម្លឹកខួបរបស់តារាចម្រៀង អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ដូចគ្នា។

គួរបញ្ជាក់ផងដែរថាអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត បានកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ហើយទទួលមរណៈភាពក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៦ នាសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕

ប្រភព៖ខ្មែរណូត