Home ពត៌មាន រន្ទះបាញ់ចំកន្លែងលេងបាល់​ ធ្វេីអោយក្មេងប្រុស​ ១១នាក់ស្លាប់

រន្ទះបាញ់ចំកន្លែងលេងបាល់​ ធ្វេីអោយក្មេងប្រុស​ ១១នាក់ស្លាប់

190
0

បរទេស៖ យ៉ាងហោចណាស់កុមារចំនួន១០នាក់ ត្រូវបានស្លាប់ដោយសារតែរន្ទះបាញ់នៅកណ្ដាលតារាងបាល់ ស្ថិតនៅក្នុងភូមិភាគពាយព្យ​  រដ្ឋ Arua នៃប្រទេសអ៊ូហ្គង់ដា។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

កុមារ៩នាក់ ដែលមានអាយុចន្លោះពី ១៣ទៅ១៥ឆ្នាំ​​ ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកកុមារម្នាក់ទៀតត្រូវបានស្លាប់ក្នុងអំឡុងពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រៅពីនេះជនរងគ្រោះ៣នាក់ ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យប្រចាំតំបន់។

នេះគឺជាគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រទេសអ៊ូហ្គង់ដា ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលកុមារ១៨នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់នៅឯសាលារៀនមួយ នៅតំបន់ភាគកណ្តាលភាគខាងលិច ៕

ប្រភព៖​ KBN News