Home ពត៌មាន ចិត្តខ្លាំង! ! ខឹងម្តាយស្តីប្រដៅ​ រឿងអោយខំរកការងារ​ កុំគិតតែដេីរលេង​ ធ្វេីអោយយុវជនម្នាក់ចង.កសម្លាប់ខ្លួន

ចិត្តខ្លាំង! ! ខឹងម្តាយស្តីប្រដៅ​ រឿងអោយខំរកការងារ​ កុំគិតតែដេីរលេង​ ធ្វេីអោយយុវជនម្នាក់ចង.កសម្លាប់ខ្លួន

65
0

ភ្នំពេញ: បុរស​ម្នាក់ខឹង​ឪពុកម្តាយ​នៅ​ឯស្រុកកំណើត​ បានធ្វើ​ដំណើរ​មក​ភ្នំពេញ ​មកសុំ​សាច់ញាតិ​​ស្នាក់​នៅក្នុង​បន្ទប់​ជួល បាន២​ថ្ងៃ ក៏​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​។ បុរសម្នាក់បានយកខ្សែអង្រឹងចងជាប់ជាមួយដែកជាប់នឹងពិដាន ចងកសម្លាប់ខ្លួននៅក្នុង

បន្ទប់ស្នាក់នៅ កាលពីម៉ោង ៩ យប់ថ្ងៃសៅរ៏ ទី២៩ ខែសីហា ឆ្នាំ ២០២០ នៅបន្ទប់ផ្ទះ ជួលជាន់ទី១ តាមបណ្ដោយផ្លូវ១៣២ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សពឈ្មោះ ម៉ៅ មាន អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុនេះ មានស្រុកកំណើត ភូមិភ្នំសាលីឃុំពូនភ្នំ ស្រុកកំពង់ត្រឡាច ខេត្តកំពត។

ស្ត្រីជាម្តាយបានឲ្យដឹងថា កូនរបស់គាត់ទើបតែមកពីស្រុកមកភ្នំពេញបាន៣ថ្ងៃ ដើម្បីរកការងារធ្វើដោយស្នាក់នៅជាមួយបុរសម្នាក់ទៀតនៅបន្ទប់កើតហេតុខាងលើ ដោយមិនទាន់បានរកការងារធ្វើបាននៅឡើយទេ ហេីយខ្លួនជាម្ដាយតែណែនាំអោយចេះ​ រកការងារធ្វេីព្រោះខ្លួនធំហេីយ​ កុំដេីរលេងពេក​ វាគ្មានអនាគតទេ​ រហូតមកដល់យប់មិញ​ ទេីបគេខលប្រាប់ថាកូនស្លាប់ហេីយ។

ចំណែកបុរសម្នាក់ដែលស្នាក់នៅជាមួយបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានចេញទៅ ក្រៅមួយភ្លែតដើម្បីទិញម្ហូប លុះត្រឡប់មកវិញឃើញបុរសនោះបានចងក ដោយយកខ្សែអង្រឹងចងក ស្លាប់បាត់ទៅហើយ៕

ប្រភព៖​ BKK 24h