Home សេដ្ឋកិច្ច ចាប់ពីឆ្នាំ២០២១​ ទៅ​ កម្ពុជា នឹងចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនពីអចលនទ្រព្យ ដែលមានអត្រាពន្ធ​ ២០%

ចាប់ពីឆ្នាំ២០២១​ ទៅ​ កម្ពុជា នឹងចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនពីអចលនទ្រព្យ ដែលមានអត្រាពន្ធ​ ២០%

51
0

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធនពីអចលនទ្រព្យ ដែលមានអត្រាពន្ធថេរ ២០ភាគរយ នឹងចាប់ផ្តើមអនុវត្តចាប់បីថ្ងៃ១ ខែមករា ឆ្នាំ២០២១ ។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

ពន្ធលើមូលធនចំណេញនឹងត្រូវអនុវត្តចំពោះអចលនទ្រព្យទាំងអស់ លើការវិនិយោគដើមទុនផ្សេងៗទៀត ដូចជា ការជួល ផ្សារហ៊ុន និងក៏ដូចជារូបិយប័ណ្ណបរទេស។ ពន្ធនឹងត្រូវអនុវត្តចំពោះប្រាក់ចំណេញណាមួយ ពីប្រតិបត្តិការនៅក្នុងផ្នែកទាំងនេះ។

នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការអនុវត្តពន្ធលើចំណេញមូលធននេះ ចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែមានវិបត្តិប្រឈមទើបត្រូវន្យាពេល។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ចំពោះពន្ធនេះរាជរដ្ឋាភិបាល សម្រេចពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ គឺត្រូវបានពន្យារពេលអនុវត្តរយៈពេល១០ឆ្នាំមកហើយ៕

ប្រភព៖​ Property Area Asia