Home ពត៌មាន ព័ត៌មានក្រៅស្រុក ធ្លាប់មើលតុក្កតាScooby Dooអត់?ពេលនេះស្ថាបនិកទទួលមរណៈភាពហើយ

ធ្លាប់មើលតុក្កតាScooby Dooអត់?ពេលនេះស្ថាបនិកទទួលមរណៈភាពហើយ

31
0

អាមេរិក៖ កាលពីថ្ងៃពុធ ខែសីហា ឆ្នាំ២០២០នេះ លោក Joe Ruby ដែលជាស្ថាបនិក អ្នកបង្កើតគំនូរជីវចល Scooby Doo បានទទួលមរណភាពហើយ នៅក្នុងអាយុ៨៧ឆ្នាំ រដ្ឋកាលីហ្វ័រញ៉ា ដោយរោគាពាធផងដែរ។

ដោយឡែក បើតាមសម្តីចៅប្រុសរបស់ស្ថាបនិករូបនេះ ដែលមានឈ្មោះថា Benjamin Ruby បាននិយាយប្រាប់ថា តារបស់ខ្លួនតែងតែ សរសេរនិង និពន្ធអ្វីដែលថ្មីជានិច្ច ទោះបីជាគាត់ដល់អាយុដែលត្រូវសម្រាកទៅហើយ ដែលសកម្មភាពបែបនេះចេះតែ កើតឡើងរហូតដល់គាត់ផុតដង្ហើម។

រឿងរ៉ាវមួយនេះ អាចចាត់ទុកជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់អ្នកគាំទ្រស្នាដៃរបស់ Joe Ruby ក៏ដូចជាគាំទ្រស្នាដៃសិល្បៈគំនូរជីវចលផ្សេងៗទៀតផងដែរ  ដោយនេះគឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយ​ របស់ប្រទេសអាមេរិកផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ប្រភព៖ខ្មែរណូត