Home សេដ្ឋកិច្ច កាសុីណូ​ ណាហ្គា​ និងពង្រីកអាជីវកម្មរបស់ខ្លួននៅទឹកដីអង្គរ

កាសុីណូ​ ណាហ្គា​ និងពង្រីកអាជីវកម្មរបស់ខ្លួននៅទឹកដីអង្គរ

99
0

ភ្នំពេញ ៖ ប្រតិបត្តិករកាស៊ីណូ NagaCorp បាន និងកំពុងរៀបចំគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាប និងព្រះសីហនុ ខណៈខ្លួនបានរកប្រាក់ចំណេញតិចតួចនៅឆមាសទី១ ឆ្នាំ២០២០ ទោះបីត្រូវបានបិទសម្រាប់ត្រីមាសទី២ ក៏ដោយ។ គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណូលរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ចំពោះផែនការពង្រីកគម្រោង Naga 3 ប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុនបានឱ្យដឹងថា ការងារកំពុងដំណើរការទៅមុខទោះបីយឺតបន្តិចជាងការរំពឹងទុក។
ក្រុមហ៊ុននៅតែសង្ឃឹមថានឹងបើក Naga 3 ដែលនឹងពង្រីកសមត្ថភាពកន្លែងកម្សាន្តនេះ រហូតដល់ ៥ ពាន់បន្ទប់សណ្ឋាគារនៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនបានឱ្យដឹងថា ទោះបីគម្រោង Naga3 មិនទាន់បានបញ្ចប់ក៏ដោយ ក៏ក្រុមហ៊ុន NagaCorp កំពុងរៀបចំផែនការពង្រីកបន្ថែមទៀតនៅក្នុងតំបន់ ដោយលើកឡើងថា “ខ្លួនមានគោលបំណងស្វែងរកការអភិវឌ្ឍកន្លែងកម្សាន្ត ដែលអាចទទួលចំណេញនៅក្នុងតំបន់សៀមរាប និងព្រះសីហនុ”។
ក្រុងព្រះសីហនុ មានកាស៊ីណូជាច្រើន ដែលគ្រប់គ្រងដោយជនជាតិចិន ហើយកាស៊ីណូភាគច្រើនមាទ្រង់ទ្រាយតូច ហើយផ្តោតសំខាន់លើប្រតិបត្តិការល្បែងតាមអនឡាញ។ ប៉ុន្តែភាគច្រើននៃប្រតិបត្តិការទាំងនេះបានបិទទ្វារ បន្ទាប់ពីប្រទេសកម្ពុជាបានហាមឃាត់ការលេងល្បែងតាមអនឡាញ ដែលអាចធ្វើឱ្យក្រុមហ៊ុន NagaCorp ចាប់អារម្មណ៍បង្កើនការវិនិយោគនៅក្នុងតំបន់នេះ។

របាយការណ៍ បានបង្ហាញថា ក្រុមហ៊ុនNagaCorp ដែលបានចុះបញ្ជីនៅហុងកុង អាចរកចំណូលបានចំនួន ៣៧៧.៥ លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ធ្លាក់ចុះ ៥៧,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណេញពីប្រតិបត្តិការបានធ្លាក់ចុះជិត ៨៦ ភាគរយទៅ ៣៩,៣ លានដុល្លា រខណៈប្រាក់ចំណេញក្រោយបង់ពន្ធបានធ្លាក់ចុះ ៩១,៦ ភាគរយ មកត្រឹម២០,៦ លានដុល្លារ។
រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានបញ្ជាឱ្យកាស៊ីណូទាំងអស់បិទនៅថ្ងៃទី១ ខែមេសា ដោយសារការរីករាលដាលនៃ COVID-19។

ការបិទនេះបានបន្តរហូតដល់ដើមខែកក្កដា ដែលជាពេលក្រុមហ៊ុន NagaCorp បានចាប់ផ្តើមស្វាគមន៍អ្នកលេងល្បែងវីអាយភី (VIP) ត្រឡប់មកកាស៊ីណូណាហ្គាវើលនៅរាជធានីភ្នំពេញ ហើយអាជីវកម្មល្បែងនៅលើទីផ្សារបានចាប់ផ្តើមឡើងវិញនៅចុងខែនោះដែរ។
ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា លទ្ធផលវីអាយភីនឹងកាន់តែអាក្រក់ទៅ ខណៈមានការបិទកាស៊ីណូ ដោយសារជំងឺ COVID-19 នៅម៉ាកាវ ម៉ាឡេស៊ី និងហ្វីលីពីន។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសអាស៊ី – ប៉ាស៊ីហ្វិក ដែលរឹតបន្តឹងលើការធ្វើដំណើរពីប្រទេសផ្សេង រួមមានប្រទេសចិនផងដែរ ដែលបានទុកឱ្យណាហ្គាវើលបាត់បង់ចំណូលជាយ៉ាងច្រើន។

កាស៊ីណូ NagaWorld ទទួលបានសិទ្ធិផ្តាច់មុខអាជីវកម្មកាស៊ីណូនៅទីក្រុងភ្នំពេញ ដែលលាតសន្ធឹងដល់ចម្ងាយ ២០០ គីឡូម៉ែត្រជុំវិញទីក្រុង។
ជំងឺរាតត្បាតនេះក៏ជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលមិនមែនល្បែងរបស់ក្រុមហ៊ុនធ្លាក់ចុះពី ១៩,២ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩ មកត្រឹមតែ ៥.៥ លានដុល្លារនៅឆ្នាំនេះ៕ 

ប្រភព៖​ Property Area Asia