Home ពត៌មាន ព័ត៌មានក្នុងស្រុក ទឹកចិត្តបងស្រី!ទេព បូព្រឹក្ស ចាយលុយយ៉ាងច្រើនឡានទំនើបជូនប្អូនប្រុសថ្ងៃខួបកំណើតនិងធ្វើជាវិដេអូជូនអ្នកគាំទ្រទស្សនាកំសាន្ត

ទឹកចិត្តបងស្រី!ទេព បូព្រឹក្ស ចាយលុយយ៉ាងច្រើនឡានទំនើបជូនប្អូនប្រុសថ្ងៃខួបកំណើតនិងធ្វើជាវិដេអូជូនអ្នកគាំទ្រទស្សនាកំសាន្ត

26
0

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ពេលនេះកាន់តែជោគជ័យលើវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។ ដោយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុន ក្រោយខំប្រែងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ។ 

លើសពីនេះទៅទៀត តារាចម្រៀងស្រីរូបនេះ ក៏និយមចំណាយលុយជាច្រើនទិញនៅរបស់ប្រើប្រាស់ផ្ទាល់ខ្លួនមានតម្លៃថ្លៃ និងម៉ាកល្បីៗ ម្យ៉ាងវិញទៀត សម្ភារៈដែលនាងចូលចិត្តទិញនោះជាប្រភេទគ្រឿងអលង្ការពេជ្រផងដែរ។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះវីដេអូអបអរថ្ងៃកំណើតប្អូនប្រុស ព្រមទាំងបានទិញកាដូរធំជាឡានស៊េរីទំនើបជូនទៅកាន់ប្អូនប្រុសទៀតផង។ 

ដោយក្នុងវីដេអូនោះ នាងបានបង្ហាញអារម្មណ៍អរគុណទៅកាន់ប្អូន ដែលខំប្រឹងប្រែងធ្វើការងារយ៉ាងលំបាក និងតស៊ូជាមួយគ្នា ទាំងហត់ សប្បាយអស់រយៈពេល ២ឆ្នាំមកនេះ។ បើងាកមើលទៅកាន់ប្អូនប្រុស កញ្ញា ទេព បូព្រឹក្ស វិញក្រោយដឹងថាបងស្រីទិញឡានជូនខ្លួនរួចមក បានបង្ហាញអារម្មណ៍រំភើបទាំងទឹកភ្នែករលីងរលោង ដោយមិននឹកស្មានថា បងស្រីទិញឡានជូនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖